បាតុភូតចម្លែកកម្រមានណាស់! សត្វកុកក្រក ក្រសារក្អែកទឹក យ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំគ្នានៅដីចំការមួយកន្លែង ដែលស្ថិតនៅ

កាលពីម្សិលមិញនេះ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រូបភាពប៉ុន្មានសន្លឹក បានធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៏ និងបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើន រហូតទៅដល់ជិត ៩ពាន់ដងឯណោះ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ស្ដីពីសត្វស្លាបជាច្រើនហោះពេញផ្ទៃមេឃ ខុសពីសព្វដង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ដែលមានឈ្មោះ Storytellers បានសរសេរប្រាប់ឱ្យដឹងថា៖”បាតុភូតចម្លែកដែលកម្រមាន? អភិបាលស្រុកមង្គលបូរី៖ “កុកក្រក ក្រសារក្អែកទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំគ្នានៅដីចំការមួុយកន្លែង ដែលស្ថិតនៅ ខាងជើងភ្នំបន្ទាយនាង ក្នុងភូមិ ចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ”។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើន ក៏បាននាំគ្នាស្នើសុំទៅដល់អាជ្ញាធរដែនដី និងក្រសួងដែលពាក់ព័ន្ធ សូមមេត្ដាជួយអភិរក្សនឹងថែរក្សាប្រភេទសត្វទាំងអស់នោះ កុំអោយមានការបរបាញ់វា ព្រោះអីសត្វទាំងនោះ អាចថាគ្នាខំរត់ពីកន្លែងដែលមានគ្រោះថ្នាក់ ដើម្បីមកជ្រកកោនកន្លែងដែលមានសុវត្ថិភាព ក៏ថាបាន។

Related posts

Leave a Comment