ក្តៅៗ! ពេលនេះលោក ហេង ឡុង បានចេញមុខធ្វើសន្និសិទ្ធការសែត ទាក់ទងនឹងរឿងរ៉ាវស្នេហាត្រីកោនរបស់អ្នកនាង ធី សុវណ្ណថា

ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនបានដឹងរួចមកហើយ ពាក់ព័ន្ធព័ត៌មានដែលទាក់ទងនឹងអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីររួចមក ក៏ស្រាប់តែផ្ទុះរឿងនារីម្នាក់ឈ្មោះថា ចរិយា បានទូរស័ព្ទមកកាន់លោក ហេង ឡុង និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ រហូតធ្វើឲ្យមានការផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក។

ជុំវិញករណីខាងលើនេះដែរ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ថាជាការពិតឬយ៉ាងណានៅឡេីយនោះទេ ខណៈដែលភាគីទាំងសងខាង ដែលមានលោក ផែ សុវណ្ណារិទ្ធ ធ្លាប់បានធ្វើការបដិសេធ ចំែណកឯកញ្ញា ចរិយា ដែលជានារីចេញមុខអះអាងនោះ នៅតែបន្តជំហររបស់ខ្លួនថាជាការពិត និងបានមានការទម្លាយនៅរូបថត និងប្រវត្តិរឿងរ៉ាវជាច្រើននោះ។

ទន្ទឹមនឹងរឿងរ៉ាវនេះដែរ អ្នកនាង ធី សុវណ្ណថា ភរិយាលោក ផែ សុវណ្ណារិទ្ធ ដែលទេីបតែរៀបមង្គលការថ្មីៗនេះ ក៏បានស្នេីរដល់លោក ហេង ឡុង អោយមានសន្និសីទសួរដេញដោលទល់មុខគ្នានៅថ្ងៃនេះ ដេីម្បីបង្ហាញការពិតដល់មជ្ឈដ្ឋានមហាជន ក៏ដូចជាស្វែងរកយុត្តិធម៌ជូនដល់ស្វាមីខ្លួន ដែលកំពុងតែមានការចោទប្រកាន់នេះ។

ក្នុងនោះដែរ លោក ហេង ឡុង ដែលកាលពីម្សិលមិញនេះ ក៏បានឆ្លើយតបទៅកាន់អ្នកនាង ធី សុវណ្ណថា វិញថា៖ «ខ្ញុំឯកភាព តាមការស្នេី របស់ប្អូនស្រី ធី សុវណ្ណថា ធ្វេីសន្និសីទការសែតរួមគ្នា សួរដេញដោលទល់មុខគ្នា។ តែខ្ញុំសុំការយោគយល់ ពីប្អូនស្រី ថ្ងៃនេះ ខ្ញុំរៀបចំមិនទាន់ទេ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក ទី៦ វិច្ឆិកា វេលាម៉ោង ៦ល្ងាច នៅសមាគមសិល្បករខ្មែរ ផ្លូវ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទៈ 017 990 332»។

ដោយឡែក ខណៈពេលនេះ សន្និសីទការសែតបានមានការចាប់ផ្តើមហេីយ ដែលពេលនេះ លោក ហេង ឡុង បានធ្វើការឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ក្រោមការទស្សនាពីមជ្ឈដ្ឋានមហាជនជាច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុកទូទាំងប្រទេស។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។

Related posts

Leave a Comment