កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង កញ្ញា ឌី សូនីតា បានយកថវិកា ដែលបានមកពីថតរឿងភាគចុងក្រោយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ឆា។ តារាសម្តែងដ៏ល្បីរូបនេះ ក៏បានភ្ជាប់សារខ្លីមួយ ជាការដឹងគុណដល់ មន្ទីរពេទ្យ នេះផងដែរថា៖
“ថ្ងៃនេះខ្ញុំ ហើយនិងអ្នកម្តាយ បាននាំយកថវិកា ចំនួន ៣២៨៩$ មកជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ថវិការទាំងអស់គឺបានមកពីប្រាក់កំរៃដែលនៅសេសសល់ប៉ុន្មានភាគរយ ពីខ្ញុំថតរឿងភាគចុងក្រោយរបស់ទូរទស្សន៏ដែលបានបើកលុយជាលើកទី២នេះ គឺខ្ញុំយកមកជូនមន្ទីពេទ្យទាំងអស់។ លុយនេះអាចមិនមានចំនួនច្រើនសំរាប់អ្នកធូរធា តែវាអាចនឹងច្រើន សំរាប់អ្នកខ្វះខាត ជាពិសេសសក្មេងៗទាំងអស់ដែលកំពុងត្រូវការជំនួយនៅមន្ទីពេទ្យផ្ទាល់។
ខ្ញុំនៅតែដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះបើមិនមានមន្ទីពេទ្យនេះទេ ខ្ញុំនឹងមិនអាចរស់រានមានជីវិតដល់សព្វថ្ងៃឡើយ។ សូមអោយបុណ្យកុសលដែលខ្ញុំបានធ្វើ សូមជួយអោយខ្ញុំ និងអ្នកម្តាយជួបតែមនុស្សល្អ មិត្តល្អ ក្រុមការងារល្អ សុខភាពល្អ ជាពិសេសសូមអោយប្រជាពលរដ្ធខ្មែរទាំងអស់ រស់ផុតចាកទុក្ខ សុខសប្បាយទាំងអស់គ្នា។ ជូនបុណ្យស្មើៗគ្នាបងប្អូន សាធុទទួលបុណ្យផងបងប្អូន”៕