ពិតជាល្អខ្លាំងណាស់! ក្រោយពេទ្យ ជួយសម្អាតធ្មេញឲ្យរួច ស្រាប់តែ ស្រីនីត និយាយពាក្យគួរឲ្យសរសើរដាក់ពេទ្យថា…

ពិតណាស់ក្មេងស្រី យ៉ង់ ស្រីនីត ពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទាំងប្រទេស ស្រីនីត គឺជាក្មេងស្រីម្នាក់ដែលមានការតស៊ូរនៅក្នុងជីវិតខ្លាំងព្រោះគ្រួសាររបស់ ស្រីនីត មានជីវភាពក្រីក្រខ្លាំងដូច្នេះហើយទើបតម្រូវឲ្យនាងត្រូវឆ្លងកាត់និងជួបនូវរឿងលំបាកជាច្រើន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញបើទោបីជាក្មេងស្រីម្នាក់នេះជីវភាពក្រខ្សត់ក៏ដោយប៉ុន្តែនាងមានក្តីស្រមៃធំៗពីរដែលត្រូវសម្រេចឲ្យបាន ទី១ នាងចង់ក្លាយជាអ្នកគ្រូបង្រៀន ទី២ នាងចង់ក្លាយជាអ្នកចម្រៀង ហើយពេលនេះនាងកំពុងតែដើរបន្តិចម្តងៗទៅរកក្តីស្រមៃរបស់ខ្លួនហើយដោយមានមនុស្សជាច្រើននាក់ចាំជួយជ្រោមជ្រែងនាងឲ្យសម្រេចក្តីសម្រៃដែលនាងចង់បាន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅកាលពីព្រឹកមិញនេះស្រី​នីត ត្រូវបានលោកគ្រូពេទ្យរូបសង្ហារម្នាក់ព្យាបាលនិងសម្អាតធ្មេញជូនស្រីដោយឥតគិតប្រាក់ ​ហើយថែមទាំងបានឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សាថែមទៀតផងនេះជារឿងមួយដែលធ្វើឲ្យស្រីនីតសប្បាយចិត្តយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងបើទោះបីជាសប្បាយចិត្តយ៉ាងណាក៏ដោយប៉ុន្តែស្រីនីតមិនបានភ្លេចគុណរបស់មន្ទីពេទ្យ ពេទ្យធ្មេញខេមរា Khemara Dental Clinic ដែរហើយនៅមុននេះបន្តិចនាងថែមទាំងបានបង្ហោះសារអរគុណទៅដល់មន្ទីពេទ្យថែមទៀតផង ដោយក្មេងស្រីម្នាក់នេះបានរៀបរាប់បែបនេះថា ៖ « អរគុណដល់គ្លីនិចធ្មេញ ពេទ្យធ្មេញខេមរា Khemara Dental Clinic ការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះនាងខ្ញុំត្រលប់ទៅមណ្ឌលគិរីវិញហើយ» ៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment