កម្សាន្ត
យកស្ទាយ៍តាម Idol បាន! ប៉ុន្មានឈុត អ៊ីវ៉ា ស្លៀកដេីរលេង សាមញ្ញៗ តែស្អាតទាក់ភ្នែក
ហ្វេសប៊ុក៖ ពិតណាស់ ក្រោយប្រឡូកក្នុងវិស័យចម្រៀងរយៈពេលជាង ១០ ឆ្នាំ តារាចម្រៀងសម្លេងក្រអួនក្រអៅ កញ្ញា អ៊ីវ៉ា នៅតែជាតារាចម្រៀងដែលស្ថិតក្នុងចិត្តអ្នកគាំទ្រ តាមរយៈបទចម្រៀងល្បីៗជាច្រើនជាបន្តបន្ទាប់ ពិសេសការតុបតែងខ្លួន លេងម៉ូតសម្លៀកបំពាក់បែបឃ្យូតៗគួរឲ្យស្រលាញ់របស់នាងផ្ទាល់តែម្តង ។
មួយវិញទៀត បើក្រឡេកទៅចាប់អារម្មណ៍នូវម៉ូតសម្លៀកបំពាក់ទាំងប៉ុន្មានម៉ូតមួយចំនួនខាងក្រោម ដែលស្លៀកដោយកញ្ញា អ៊ីវ៉ា នៅពេលនាងដើរលេងចេញទៅក្រៅម្តងៗ វាក៏ជាស្ទាយ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយ និងមើលទៅទាន់សម័យសម្រាប់ហ្វេនៗយកទៅស្លៀកតាមផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ជាទូរទៅហើយអ្នកដែលនិយមគាំទ្រតារាស្រីរាងតូចស្រឡូនរូបនេះច្បាស់ជាធ្លាប់ជ្រាបហើយថា គ្រប់ម៉ូតសម្លៀកបំពាក់ដែល អ៊ីវ៉ា ស្លៀកនីមួយៗសុទ្ធតែថ្មីៗប្លែកភ្នែកគ្រប់ពេល ។ ហើយម៉ូតនីមួយៗក៏សុទ្ធតែមានភាពសាមញ្ញៗ ប៉ុន្តែមើលទៅស្អាតបែបស័ក្តិសមគ្រាប់ទីកន្លែង ហ្វេនៗឃើញហើយតែងតែសរសើរគ្រប់ៗគ្នាផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ចុមយក្ស! ម៉ាក់លក្ខណ៍ ទម្លាយរូបភាពមួយនេះចេញភ្លាម ក្រោយមានអ្នកមួយចំនួន គិតថាខ្លួនកែកុនសម្ផស្ស រួចភ្ជាប់សារប្រាប់ឲ្យដឹងថា…
ពិតណាស់ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok ពិតជាបានស្គាល់ច្បាស់ហើយ ម៉ាក់លក្ខណ៍ នោះ ដែលជាតារាក្នុង TikTok ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំង បូករួមជាមួយរូបសម្រស់ស្រស់សោភាទៀតផងដែរ ។
ក្រោយទទួលបានប្រជាប្រិយនៅលើបណ្តាញសង្គម TikTok ហើយនោះ ស្រីស្អាតរូបនេះ ក៏ទទួលបានការងារយ៉ាងច្រើនជាហូរហែមិនដាច់សោះឡើយ ទាំងការថតសំអាងការ និងថតឲ្យផលិតផលផ្សព្វផ្សាយជាច្រើនក្នុងស្រុក ទើបធ្វើឲ្យតារាស្រីរូបនេះមានលទ្ធភាព ទិញរថយន្តទំនើបជិះសម្រាប់ខ្លួនឯង ទិញមាសពេជ្រ និងផ្ទះថែមទៀតផងដែរ ។
ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនឡើងភ្ញាក់ព្រឺត ក្រោយឃើញរូប ម៉ាក់លក្ខណ៍ បានបង្ហាញរូបភាពមួយសន្លឹក ដែលផ្ទឹមគ្នា ខណៈមានអ្នកសង្ស័យថា ម៉ាក់លក្ខណ៍ កែកុនទៅលើសម្ផស្ស ។
ជាមួយរូបភាពមួយសន្លឹក ផ្ទឹមគ្នាផងដែរ ម៉ាក់លក្ខណ៍ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “គេថាខ្ញុំកែច្រើន អាចមើលបានថាខ្ញុំកែអ្វីខ្លះ” ។ ជាមួយគ្នានេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ចែកែពីខ្មៅមកសរ, កែពីអាក្រក់មកស្អាត, កែសម្បុរ នឹងកេរ្តិ៍ឈ្មោះឥឡូវល្បីខ្លាំងជាងមុនអូន, កាលនោះស្រីម៉ៅឥឡូវស្រីស, កែប្រែពីរមនុស្សធម្មតា ទៅជាមនុស្សស្រីដែលរឹងមាំង, កែចរិតមិនដូចមុនទេពីរមុនញុមមិនដែលលាក់់ទេលូវមើលរាល់ថ្ងៃ” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
ឡើងសា.ច់តែបន្តិច អាង សុជាតា ឃើញស្អាតប្លែក មុខពេញគួរឲ្យក្នាញ់
ពិតណាស់ អាង សុជាតា ហៅថា ឈូឈូ គឺជាតារាសម្តែងស្រីវ័យក្មេង និងជាកូនស្រីពៅរបស់ តារាសម្តែងជើងចាស់ អ្នកនាង សឿង ផានផាភួង ដែលជាតារាស្រីកំពុងតែទទួលបានប្រជាប្រិយភាព ទាំងម្តាយ និងកូន មិនត្រឹមតែប៉ុណ្ណោះ សុជាតា នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែរូបនាងធ្លាប់ក្តោបបានតំណែតួឯកជាច្រើនរឿងភាគមកហើយ ថែមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ។
មួយវិញទៀត បើងាកទៅមើល ពីរូបសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះ គឺថាមានរាងខ្ពស់ស្រឡះ មុខមាត់ស្លូតបូត នរណាៗឃើញក៏ស្រលាញ់ចូលចិត្ត ជាពិសេសមួយរយៈចុងក្រោយមកនេះ គេឃើញរូបនាង ហាក់មានសាច់មានប្រលឹងច្រើនជាងពេលមុន ខណៈវ័យក៏កាន់តែកើនឡើងផងដែរ ។
ជាមួយគ្នានេះផងដែរ ហ្វេនៗជាច្រើន ផ្ទុះការសរសើរមិនដាច់ពីមាត់ឡើយ ជាមួយរូបរាងឡើងសាច់បន្តិចនេះហើយ ដែលមើលទៅប្លែកភ្នែក សមជាមនុស្សពេញវ័យនឹងគេ មុខពេញមូលខ្លង់គួរឲ្យក្នាញ់ខ្លាំងណាស់ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
កម្សាន្ត
លង់ស្នេហ៍បាត់! ព្រះនាងតូច នរោត្តម ជេនណា ដាក់ប៉ុន្មានសន្លឹកនេះ រំលេចដោយឈុតក្រមាខ្មែរ អមជាមួយស្នាមញញឹម យ៉ាងស្រស់ កាន់តែមើលកាន់តែស្អាត
មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ ព្រះនាងតូច នរោត្តម ជេនណា ដែលសព្វថ្ងៃនេះទ្រង់ ត្រូវបានមហាជនជាច្រើនផ្ទុះការគាំទ្រ និងមានការចាប់អារម្មណ៍ជាខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាងនេះទៅទៀត រាល់បទចម្រៀងដែល ព្រះនាងច្រៀងមួយបទៗ ភាគច្រើនតែងតែទទួលបានការគាំទ្រជាខ្លាំង ។
ពិតណាស់ ព្រះនាងតូច នរោត្តម ជេនណា មានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងបានយ៉ាងពីរោះ មានទម្រង់ភ័ក្រ្តល្អ គួបផ្សំ និងសមត្ថភាពនានា ដែលរួមទាំងការអាចចេះមានបន្ទូលរហូតដល់ទៅ ៥ ភាសាផងដែរ ។
ចំណែកឯ កាលពីពេលថ្មីៗមកនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើ ព្រះនាងតូច ខណៈដែលបានគ្រងសម្លៀកបំពាក់ បែបច្នៃចេញពីក្រមាខ្មែរ ដែលមើលទៅពីតជាទាក់ទាងខ្លាំងដល់ហើយ ។
តួយ៉ាង នៅមុននេះបន្តិច នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញ ព្រះនាងតូច បានរំលេចដោយគ្រងសំម្លៀកបំពាក់បែបខ្មែរមួយឈុតជាថ្មីម្តងទៀតហើយ ដោយច្នៃប្រឌិតពីក្រមាខ្មែរ ដែលមើលទៅពិតជាសក្ក័សម ស្រស់ស្អាតខ្លាំង រួចភ្ជាប់សារឲ្យដឹងដទៀតថា៖
“ខ្មែរមានវប្បធម៌ អរិយធម៌ ពូជពង្សសាវតាពីដូនតាច្បាស់លាស់ នេះជាស្នាដៃថ្មីមួយនៃសម្រស់នារីខ្មែរដ៏ថ្លៃថ្នូរ ក្នុងឈុតក្រម៉ា” ។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ មហាជនជាច្រើន ទប់អារម្មណ៍មិនបាន ក៏នាំគ្នាចូលទៅ ខំមិន បង្ហាញអារម្មណ៍ចេញមកថា៖
“ស្អាតណាស់ ព្រះនាងតូច, You look so pretty my princess, ទ្រង់ស្រស់ស្អាតណាស់ព្រះនាងម្ចាស់, ព្រះនាង គ្រងឈុតនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ” កម្ពុជា ជាទីស្នេហា “, លង់ស្នេហ៍ព្រះនាងហើយ, ទ្រុងគ្រង់ឈុតក្រម៉ាពិតជាស្រស់ស្អាតខ្លាំងបំផុតហើយព្រះនាងម្ចាស់តូច, ស្រស់ស្អាតដូចរូបគំនូរចឹងព្រះនាងតូច, ទ្រង់ស្រស់ស្អាតថ្លៃថ្នូរគ្មានពីរ, ស្អាតជាទីគាប់ចិត្ត” ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
- កម្សាន្ត3 months ago
តាមពិតចឹងសោះ! ទេព បូព្រឹក្ស ទម្លាយមូលហេតុ ដែលពួយឈុតអាវស ខោខូវប៊យ ចូលរួមថ្ងៃមង្គលការ ទឹម រដ្ឋា
- ជីវិតនិងសង្គម2 months ago
អ្នកណាធ្វើចិត្តបាន! លី អ៊ីវ៉ាធីណា បាត់បង់មនុស្សជាទីស្រឡាញ់ ត្រឹមមួយប៉ប្រិចភ្នែក
- ជីវិតនិងសង្គម2 months ago
វាសនាមិនទៀង ធ្លាប់តែផូរផង់ស្អាត តែជីវិត សុនីតា ពេលនេះ…..
- ជីវិតនិងសង្គម3 months ago
សល់ ១០ ថ្ងៃទៀតចូលរោងការ កូនកំលោះបែរជាត្រូវឆ-ក់ខ្សែភ្លើ-ងស្លា-ប់ចោលកូនក្រមុំ ពេលកំពុងរៀបចំផ្ទះ
- ព័ត៌មានថ្មីៗ3 months ago
ព្រះអើយ! បុរសម្នាក់ពុ.ល.ថ្នាំដាក់បង្គន់ ស្ល-ា.ប់ចោលកូនទើបចេះហៅប៉ាៗ និង គ្រួសារ គួរខ្លោចចិត្ត
- ជីវិតនិងសង្គម3 months ago
ទីបំផុតប្ដី សូដា នីតា ព្រមចេញមុខនិយាយរឿងនៅពីក្រោយខ្នង ក្រោយប្រពន្ធប្រកាសលែងលះ
- កម្សាន្ត3 months ago
ស្អាតដូចឋានសួគ៌ចឹង! តារាចម្រៀង ឱក សុគន្ធកញ្ញា ដាក់មួយបទជាចំណងដៃជូនពរក្នុងថ្ងៃមង្គលការ ទឹម រដ្ឋា ស្ដាប់ហើយរំភើបជំនួស…(មានវីដេអូ)
- កម្សាន្ត2 months ago
កាន់តែជោគជ័យ តន់ ច័ន្ទសីម៉ា មិនភ្លេចគុណអតីតគ្រូបង្វឹក ឱក សុគន្ធកញ្ញា ថែមទាំងធ្វើរឿងមួយគួរឱ្យសរសើរ