នាពេលកន្លងនៅលើបណ្តាញសង្គមប្រិយមិត្តជាច្រើនតែងឃើញគេស៊ែររូបអ្នកសិល្បៈបុរាណជាច្រើនដួងរួចមកហើយ ប៉ុន្តែងាកមកអ្នកស្រី សុង សេងហ៊ន ដែលជាកំពូលតារា ចម្រៀងទ.វ ៩០ ប្រហែលពុំសូវមានគេស្គាល់ប៉ុន្មានឡើយ។ ជាក់ស្តែងនេះបើយោងតាមប្រភពវីគីភីឌា៖ ក្រោយ
សម័យ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ អ្នកស្រី សុង សេងហ៊ន បានរត់ភៀសខ្លួនទៅផ្ញើព្រេងវាសនារស់នៅឯទឹកដីសហរដ្ឋ អាមេរិក ដោយអ្នកស្រីបានទៅរស់នៅរដ្ឋផេនស៊ីលវ៉ានីនៀ ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ ។
ខណៈពេលភៀសខ្លួនទៅទីនោះ អ្នកស្រី សុង សេងហ៊ន បានបង្កើតបណ្ណាល័យមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បី ប្រកបអាជីវកម្មថតកាសែត និង ថាសចម្រៀង ឯជីវភាពរាល់ថ្ងៃវិញគឺថាអ្នករស់នៅយ៉ាងសាមញ្ញនៅលើទឹកដីសហរដ្ឋអាមេរិកឯណ្ណោះ៕