មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជាពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលងឡើយ។ សូលិកា នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្ររបស់ខ្លួនដដែលមកដល់សព្វថ្ងៃនេះ។ ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតែងតែបង្ហាញក្តីរីករាយ កក់ក្តៅ ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។
មួយវិញទៀត អ្វីដែលធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍នោះ អ្នកនាង ស៊ឹម សូលិកា និងស្វាមី តែងតែនាំគ្នាដើរលេងកម្សាន្តជាញឹកញាប់ជាមួយគ្នា នាថ្ងៃឈប់សម្រាកនានា សឹងមិនដែលរំលងឡើយ បើទោះពួកគាត់មានកូនធំពេញវ័យក៏ដោយ ក៏នៅតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នាដដែល។ ចំណែកម្សិលមិញនេះ នាថ្ងៃអាទិត្យ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញស្វាមី អ្នកនាង សូលិកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងពោពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយថា “អរគុណសន្តិភាព
រពន្ធខ្ញុំគាត់ប្រាប់ថា មូលហេតុដែលអូនរៀបការជាមួយបងព្រោះតែជើងបងស្អាត ។
១/ គឺជើងបងមិនចេះដើរយប់
២/ គឺជើងបងតែងនៅជិតជើងអូន” ។
នាថ្ងៃដដែលនេះ សូលិកា ក៏បានបង្ហោះសារមួយដែរ ដោយសរសេរថា “ប្ដីខ្ញុំ គឺល្អណាស់សម្រាប់ខ្ញុំ ប្ដីខ្ញុំមើលថែខ្ញុំគ្រប់កាលៈទេសៈ ប្ដីខ្ញុំ គឺខ្ញុំ របស់ប្ដី មើលថែប្ដី បារម្មណ៍ពីប្ដី គិតពីសុខទុក្ខរបស់គ្រួសារតូចមួយនេះ ៣នាក់ គត់ សួស្ដីថ្ងៃឈប់សំរាក ដ៏សែនមនោរម្យ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖