ពេលវេលាកាន់តែខិតជិតមកដល់ ការពិតនឹងត្រូវបានលាតត្រដាងហើយ ដោយពួកគាត់នឹងធ្វើ សន្និសិទ្ធការសែត នៅវេលាម៉ោង..

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនបានដឹងរួចមកហើយថា ពាក់ព័ន្ធអំពីព័ត៌មានដែលទាក់ទង់ទៅនឹងលោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថារួចមកហើយ ចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីររួចមក ក៏ស្រាប់តែមានផ្ទុះរឿងនារីម្នាក់បានទូរស័ព្ទមកកាន់លោក ហេង ឡុង ហើយនិងបានចេញមុខអះអាងថាសមីខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ រហូតធ្វើឲ្យមានការផ្ទុះរឿងនេះកក្រើកពេញបណ្តាញក្នុងសង្គមហ្វេសប៊ុក។

ជុំវិញករណីខាងលើនេះដែរ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ថាជាការពិតឬយ៉ាងណានៅឡេីយនោះទេ ខណៈដែលភាគីទាំងសងខាងនឹងធ្វេីសន្និសីទការសែតរួមគ្នា សួរដេញដោលទល់មុខគ្នានៅល្ងាចថ្ងៃនេះ នេះបេីយោងតាមរយៈការលេីកឡេីងរបស់លោក ហេង ឡុង នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។

បន្ថែមទៀតនោះ នៅមុននេះបន្តិច លោក ហេង ឡុង ក៏បានមានការលេីកឡេីងនៅលេីទំព័រហ្វេសបុករបស់ខ្លួនទៀតថា៖«ជួបគ្នាល្ងាចនេះម៉ោង 6:00 នៅកម្មវិធីសន្និសីទកាសែតនៅសមាគមសិល្បករខ្មែរ រង់ចាំមើលទាំងអស់គ្នាថា តើរឿងពិតរវាងកញ្ញា ចរិយា និងលោក ផែ សុវណ្ណារិទ្ធ ទៅជាយ៉ាងណា»។

Related posts

Leave a Comment