ប្រធានាធីបតីអាយុ៩២ឆ្នាំ នៃប្រទេសទុយនេស៊ី លោក Beji Caid Essebsi ដែលត្រូវបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីសប្តាហ៍មុននោះក្នុងស្ថានភាពធ្ងន់ធ្ងរ បានវិលត្រឡប់ទៅកាន់ទីលំនៅរបស់លោកវិញហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីបានធូរស្បើយស្រាកស្រាន្ត។ ខុទ្ធកាល័យរបស់លោកបាននិយាយដូច្នេះ។
ខុទ្ទកាល័យបានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ប្រមុខរដ្ឋបាលចាកចេញពីមន្ទីរពេទ្យកងទ័ពទៅកាន់និវេសនដ្ឋានរបស់លោកវិញហើយនៅក្រុង Carthage បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងបន្ទាន់ចាំបាច់ហើយក៏បានស្រាកស្រាន្តពីអាការៈហើយដែរ។ ឧទ្ទកាល័យក៏បានប៉ុស្តិ័រូបថតមួយរបស់លោកប្រធានាធិបតីកំពុងបញ្ចេញស្នាមញញឹមអង្គុយនៅលើកៅអីមួយដោយមានក្រុមគ្រូពេទ្យអមជុំវិញ។
ដោយមានក្តីបារម្ភចំពោះស្ថិរភាពនយោបាយរបស់ប្រទេសនោះអ្នកនយោបាយនិងអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមបានអំពាវនាវសូមឲ្យមានតម្លាភាពមួយចំពោះសុខភាពរបស់ប្រធានាធិបតីចាប់ពីពេលដែលលោកចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍មុន។ អ្នកនយោបាយមួយចំនួនក្នុងនោះមានទាំងរដ្ឋសភានិងថ្នាក់ដឹកនាំគណបក្សក៏បានស្នើតាមអនឡាញថា អាជ្ញាធរគួរតែផ្តល់នូវការអធិប្បាយលម្អិតពីស្ថានភាពសុខភាពប្រធានាធីបតី៕