តាមការពិតនៅពីក្រោយភាពស្រស់ស្អាតរបស់អ្នក ម៉ាក់ ឪក សុគន្ធកញ្ញា មានអ្នកផាត់មុខនិងធ្វើសក់ផ្ទាល់ខ្លួនចឹងសោះទើបសម្រស់អ្នកម៉ាក់ស្អាត់គ្រប់ពេល

ភ្នំពេញ ៖ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ចំពោះការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់វគ្គនៅក្នុងកម្មវិធី X Factor របស់អ្នកនាងឱក សុគន្ធកញ្ញា ដែលទទួលបានការសរសើរគ្រប់គ្នាពីហ្វេន ព្រោះនាងតែងខ្លួនស្អាតស្ទើរតែគ្រប់វគ្គមិនដដែលៗនោះទេ។តាមពិតនៅពីក្រោយភាពស្រស់ស្អាតរបស់កំពូលតារាស្រីរូបនេះ គឺជាស្នាដៃផាត់មុខ និងធ្វើសក់ ដែលជាអ្នកតែងខ្លួនឲ្យនាងស្ទើគ្រប់វគ្គតែងតែស្អាតខ្លាំងគួរឲ្យសរសើរ។ ជាមួយគ្នានេះដែល អ្នកតុបតែងខ្លួនជូននាងក៏បានធ្វើការបង្ហាញមុខ និងបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានធ្វើការតុបតែងខ្លួន

ជូនកំពូលតារារូបនេះ។ដោយក្នុងនោះ លោកក៏បានធ្វើការរៀបរាប់ថា៖
«ពីមុនអោយតែបានថតជាមួយបងស្រីAok Sokunkanha – ឱក សុគន្ធកញ្ញា មួយប៉ុស្តិ៍ក៏អស់ចិត្តដែរ និយាយមែនណា តែការខំប្រឹងនិងស្មោះត្រង់នឹងការងារ ធ្វើអោយខ្ញុំបាន ធ្វើការផាត់មុខជូនបង ពិតជារំភើបនឹងអរគុណ បងស្រីខ្លាំងណាស់ ដែលផ្តល់តំលៃអោយប្អូន និងក្រុមការងារ បេសកម្ម ផាត់មុខ និង ធ្វើសក់ជូនបងស្រី បញ្ចប់ដោយជោគជ័យ និងអរគុណដល់ហ្វេនៗ បងបង មិត្តភក្តិដែលតែងតែសរសើរ លើកទឹកចិត្តមកលើក្រុមការងារខ្ញុំបាទ»។ជាមួយគ្នានេះដែរ បណ្តាហ្វេនជាច្រើនពិតជាពេញចិត្តចំពោះស្នាដៃរបស់ពួកគេ ដែលការតែងខ្លួនមិនថាផាត់មុខ និងធ្វើសក់ គឺតែងតែស្អាតប្លែកស្ទើរតែគ្រប់ពេលបែបនេះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment