ថាមែនៗ! លោកk01 បង្ហោះសារប្រមាន ទៅលើលោក ហេង ឡុង ប្រសិនបើករណីនោះជា ឆាកល្ខោន ដើម្បីទទួលបានប្រជាប្រិយ

ភ្នំពេញ៖ មហាជនមួយចំនួនធំបានជ្រាបដឹងហើយរឿងរ៉ាវទាក់ទងនឹងអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ដែលចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីររួចមក ក៏ស្រាប់តែផ្ទុះរឿងនារីម្នាក់បានទូរស័ព្ទទៅកាន់លោក ហេង ឡុង និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ រហូតធ្វើឲ្យមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក។យ៉ាងណាមិញ ជុំវិញករណីនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ថាជាការពិតឬយ៉ាងណានៅឡេីយនោះទេ ខណៈដែលភាគីទាំងសងខាងនឹងធ្វេីសន្និសីទការសែតរួមគ្នា សួរដេញដោលទល់មុខគ្នានៅល្ងាចថ្ងៃនេះ នេះបេីយោងតាមរយៈការលេីកឡេីងរបស់លោក ហេង ឡុង នៅលេីបណ្ដាញសង្គមហ្វេសប៊ុក។ជាក់ស្តែង លោក K01 ចាងហ្វាងសារព័ត៌មាន Satawath FC 20

ដ៏មានប្រជាប្រិយភាព ដែលកាលពីម្សិលមិញនេះ ក៏បានមានការលេីកឡេីងនៅលេីទំព័រហ្វេសបុករបស់ខ្លួនថា៖ «ស្អែកនេះបងប្អូនចង់អោយ K01 សួរអ្វីទៅអ្នកទាំងបួន??? ថ្ងៃស្អែកនេះ K01 នឹងត្រៀមសំនួរមួយចំនួន ទុកសួរអ្នកទាំងបួន ធី សុវណ្ណថា លោក សុវណ្ណរិទ្ធ លោក ហេងឡុង នឹង ប្អូនស្រី ចរិយាតែសូមបញ្ចាក់ទៅអ្នកទាំងបួនផង ប្រយ័ត្នខ្ញុំដឹងថាជាឆាកល្ខោន ដើម្បីគ្រាន់តែជាភាពល្បី ឫជាអ្វីមួយ របស់ខ្លួនទេនោះ K01 ក៏មិនទុកមុខអោយដែរ ព្រោះពេលនេះម្នាក់ៗរវល់តែរឿងប្រទេសជាតិ សូមផ្តាំផង ព្រោះធ្លាប់មានអ្នកបង្រៀនច្រើនហើយ សង្ឃឹមថា មិនមែនដូចដែលគេប្រាប់ខ្ញុំទៅបានហើយ ស្អែកជួបគ្នា បាទ»។ដោយឡែក បន្ទាប់ពីបានចេញមុខបកស្រាយពីនារីរូបនេះ បានធ្វើឲ្យបណ្ដាញសង្គមហ្វេសប៊ុកទាំងមូល

បានមានការផ្ទុះកក្រើក និងមានការតាមដានយ៉ាងច្រេីនពីមជ្ឈដ្ឋានមហាជន ដែលហាក់បីជាមិនសមហេតុផលសមផលនោះទេ ព្រោះលោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា បានស្រលាញ់គ្នា និងបានបង្ហាញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ បែរជាមកផ្ទុះរឿងនៅពេលចូលរោងការទៅវិញ។ ចង់ដឹងថាការពិតយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅល្ងាចថ្ងៃនេះ ថាតើវាជាការពិត ឬក៏យ៉ាងណានោះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment