កំសត់ពេកហើយ! ពាក្យប៉ុន្មានម៉ាត់ របស់ កុមារី យ៉ង់​ ស្រីនីត ធ្វើឲ្យគ្រប់គ្នាទប់ទឹកភ្នែកអត់ជាប់ទេ ដោយប្រាប់ថា “បាយជាមួយពងទា១គ្រាប់ ហូប…”

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់ ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment