ទីបំផុត នាយ ពាក់មី បានជួបក្មេងស្រីល្បីលើបណ្ដាញសង្គមនេះហើយ តែស្រណោះនាងគ្មានខោអាវល្អស្លៀកទេ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលក្មេងស្រីសម្បុរខ្មៅស្រអែមម្នាក់នៅក្នុងខេត្តមណ្ឌលគិរីបានទម្លាយនូវបំណងប្រាថ្នារបស់ខ្លួន ដោយចង់ក្លាយទៅជាគ្រូបង្រៀន និងជាតារាល្បីប្រចាំប្រទេសផងដែរ។ ដោយសារតែគួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះក្មេងរូបនេះត្រូវបានមហាជនជាច្រើនបានជូនពរឲ្យនាងបានសម្រេចក្តីបំណងបូករួមនឹងការចាប់អារម្មណ៍ស៊ែរព្រោងព្រាតពេញបណ្តាញសង្គមតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងមុននេះ លើគណនីហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែងល្បីនាយ ពាក់មី ក៏បានបង្ហោះនូវដំណឹងក្នុងជំនួបជាមួយក្មេងស្រីដ៏ស្រស់ស្អាតរូបនេះ ដែលភ្ជាប់ដោយសំណេរអំពាវនាវផងថា៖ «ស្រីនីតមកដល់ផ្ទះខ្ញុំហើយ យប់នេះគេងជាមួយកូនស្រីខ្ញុំ នាងមិនសូវមានខោអាវល្អស្លៀកទេ បងប្អូនណាស្រលាញ់អាណិតស្រីនីតចង់ជួយនាងខលមកខ្ញុំបាន 015300007»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment