កាលពីព្រឹកម្សិលមិញនេះ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រិយមិត្តទូទៅពិតជាបានជ្រាបហើយថា អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
ពេលទៅដល់តុលាការ អ្នកនាង ទ្រី សុផានិត បានសន្លប់ ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង ទ្រី សុផានិត បានចេញមុខបញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយប្រាប់ថា “នាងខ្ញុំ ទ្រី សុផានិត គិតមកត្រឹមថ្ងៃទី20 ខែ11 នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់ ដែលបានមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀត ដែលជូនពរ និងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!”៕