អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារមួយរៀបរាប់យ៉ាងចាក់ដោតក្រោយអ្នកនាង ធី សុវណ្ណថា គំរាមប្តឹង និង ស្នើលោក ហេង ឡុង ធ្វេីសន្និសីទការសែតរួមគ្នានៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ មហាជនជាច្រើនទទួលជ្រាបដំណឹងច្បាស់ហើយអំពីព័ត៌មានដែលទាក់ទងនឹងអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ដែលចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីររួចមក ក៏ស្រាប់តែផ្ទុះរឿងនារីម្នាក់បានទូរស័ព្ទទៅកាន់លោក ហេង ឡុង និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ រហូតធ្វើឲ្យមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក។ជាក់ស្តែងអ្នកនាង ធី សុវណ្ណថា ភរិយាលោក ផែ សុវណ្ណារិទ្ធ ដែលទេីបតែរៀបមង្គលការថ្មីៗនេះ ក៏បានស្នេីរដល់លោក ហេង ឡុង អោយមានសន្និសីទសួរដេញដោលទល់មុខគ្នានៅថ្ងៃនេះ ដេីម្បីបង្ហាញការពិតដល់មជ្ឈដ្ឋានមហាជន ក៏ដូចជាស្វែងរកយុត្តិធម៌ជូនដល់ស្វាមីខ្លួន ដែលកំពុងតែមានការចោទប្រកាន់នេះ។ដោយឡែកលោក ហេង ឡុង ដែលនៅល្ងាចថ្ងៃនេះ

ក៏បានឆ្លើយតបទៅកាន់អ្នកនាង ធី សុវណ្ណថា វិញថា៖ «ខ្ញុំឯកភាព តាមការស្នេី របស់ប្អូនស្រី ធី សុវណ្ណថា ធ្វេីសន្និសីទការសែតរួមគ្នា សួរដេញដោលទល់មុខគ្នា។ តែខ្ញុំសុំការយោគយល់ ពីប្អូនស្រី ថ្ងៃនេះ ខ្ញុំរៀបចំមិនទាន់ទេ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក ទី៦ វិច្ឆិកា វេលាម៉ោង ៦ល្ងាច នៅសមាគមសិល្បករខ្មែរ ផ្លូវ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទៈ 017 990 332»។យ៉ាងណាមិញអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ

ក៏បានមានការលេីកឡេីងនៅលេីទំព័រហ្វេសបុករបស់ខ្លួនថា៖«ជិតចប់អណត្តិហើយ ខំធ្វើការអោយល្អទៅ មិនចាំបាច់គិតរឿងអនាគតគ្រួសារទេ ម្ងៃៗគិតតែដោះស្រាយរឿងដ៏មហារញ៉េរញ៉ៃទៅ អ្នកណាមានបញ្ហា ឈឺ ថ្កាត់យប់ព្រលប់ ក៏ខលរកដែរ ។គួរបញ្ជាក់ផងដែរថា ទីបំផុតយើងក្លាយជាជនមានកំហុស ការដែលផុសវិដេអូតាមសំណូមពររបស់ស្ត្រីដែលយំស្រែកតាមទូរស័ព្ទ ព្រោះតែខ្លាចគេទៅអុកឡុកអោយផ្អើលរោងការ ដល់ពេលយើងផុសគេប្តឹង អញ្ចឹងតាមដំណើរទៅ បើជាប់គុគចាំខ្ញុំយកបាយទៅជូនមួយថ្ងៃ 3ពេល ឆ្លងកាត់រឿងកន្លងមកនេះគឺខ្ញុំតាំងចិត្តមិនលូកដៃជួយរឿងរបស់អ្នកណា តែបើឈឺខ្ញុំជួយ»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment