មហាជនជាច្រើនប្រាកដជាបានស្គាល់លោកឧកញ៉ា ឌួង ឆាយ ដែលជាបុគ្គលដ៏សំខាន់ម្នាក់ លោកតែងតែយកចិត្តទុកដាក់ ខាងជួយដល់សង្គម ពិសេសបងប្អូនដែលជាជនទីទាល់ក្រ កំពុងតែមានការលំបាក មិនថានៅតាមបណ្តាខេត្ត ឬ ក្រុងនោះទេ គឺលោកយកចិត្តទុកដាក់បំផុត ដើម្បីជួយដល់ពួកគាត់បានទាល់ពេលវេលា។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ា វ័យក្មេងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លីថា “សូមអាជ្ញាធរសម្ថកិច្ចជួយស្រាវជ្រាវបន្ថែម បើមានអ្នកណានៅពីក្រោយខ្នងសូមជួយវែ កមុខផង “។
គួរបញ្ជាក់ផងដែរថា ហេ តុកា រ ណ៍នេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩ និង០០នាទី សមត្ថកិច្ចធ្វើការឃា ត់ខ្លួនជ នស ង្ស័ យពីរនាក់ នៅចំណុចលើភ្នំ ក្នុងបរិវេណ វត្តបាសិតត្រៃត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល ដែលធ្វើឲ្យខូចខាតដល់បូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា។
ជ ន ស ង្ស័ យ០២នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័រ ស្រុកស្វាយទៀប ខេត្ត ស្វាយរៀង ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។ ២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។
វត្ថុតាងចាប់យក៖ -រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ស្លាកលេខ 2AV. 9545 -សោរថយន្ត០១ កូនសោរ ០២ -ទូរស័ព្ទ០១គ្រឿងម៉ាក iPhone សម្ភារ ខូចខាត ៖ -រូបសំណា ក់ព្រះនាងគ្រប់លក្ខណ៍ ០១ -រូបសំណា ក់ព្រះនាងពៅ ០១ -រូបសំណា ក់កុមារពេជ្រ ០១ -រូបសំណា ក់ព្រះអង្គចេក ០១ -ព្រះក្លស្ស ០៣ -ថូផ្កា ០១ -ពាង ០២ -បង្គោ លសូឡា ០១ -គ្រឿងបាយសីមួយចំនួន -រូបសំណា ក់ព្រះនាងទេពប្រណម្យ ០៤ – ក្បាលនាគ ០២ -ខ្ទមអ្នកតា ០១ -របារដែកទ្វាព្រះវិហារ ០២ ។
សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិត បានតេទូរសព្ទ័រាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជ នស ង្ស័ យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9845
មកឈប់លើភ្នំបាសិទ្ធត្រៃត្រឹង្សត្រង់បរិវេណវត្ត ហើយក្នុងនោះមានជ នស ង្ស័ យ ម្នាក់ឈ្មោះគង់ សំណាង បានបើ កទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិតត្រៃត្រឹង្ស រួចធ្វើសក ម្ម ភាព ធា ក់ទ្វារព្រះវិហារ បណ្តាលឲ្យបា ក់របាទ្វារ បន្ទាប់មកជ នស ង្ស័ យ បាន រត់ចុះពី លើព្រះវិហារ មកធ្វើសកម្មភាព វា យបំផ្លិ ចបំផ្លា ញរូបសំណា ក់ ព្រះនាងទេពប្រណម្យ០៤ និង ខ្ទមអ្នកតា ០១ រួចចុះតាមជណ្តើរ ទា ញបំបា ក់បង្គោ លសូឡា និង ធា ក់ក្បា លនាគ០២ បំបា ក់ចោល បន្ទាប់មកជ នស ង្ស័ យបានរ ត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខណ៍ វា យបំ ផ្លិ ចបំផ្លា ញរូបសំណា ក់ក្នុងប្រាសាទ រួមមាន៖
រូបសំណា ក់ស្រីគ្រប់លក្ខណ៍០១ រូបសំណា ក់ព្រះនាងពៅ ០១រូបសំណាក់កុមារពេជ្រ០១ រូបសំណា ក់ព្រះអង្គចេក០១ និងលើកបោះបា យសីចោលហើយជ នស ង្ស័ យបានវា យថូផ្កា និង ពាងទឹកបែ កអស់០២ ដែលនៅក្បែរប្រាសាទ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃា ត់ខ្លួនជ នស ង្ស័ យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី។