សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០១៩ កន្លងទៅ មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ ពិតជាបានជ្រាបរួចមកហើយ ដោយ លោក ប៉ែន ចំរុង បានសម្រេចចិត្តចូលរោងការហើយ ដោយ ភរិយា របស់លោក មានឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់ភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកក្នុង និង ក្រៅសិល្បៈ ។
លុះមកដល់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ភរិយា របស់លោក ក៏បានសម្រាលកូនស្រីម្នាក់ដ៏គួរឲ្យស្រឡាញ់ ទំាងម្តាយ និងកូនគឺមានសុខភាពល្អណាស់។
កូនស្រីសំណព្វចិត្តអ្នកទំាងពីរ មានឈ្មោះពីរោះណាស់ គឺ ប៊ែល (Bell) ព្រមទំាងមានមុខមាត់ញញឹមស្រស់ស្រាយ សឹងតែគ្រប់ពេល ដល់ថ្នាក់ធ្វើឲ្យ ហ្វេនៗទូទៅរបស់ លោក ប៉ែន ចំរុង បង្ហាញក្តីស្រឡាញ់គ្រប់ៗគ្នា។
ចំណែកនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ ភរិយា របស់ លោក ប៉ែន ចំរុង បានបង្ហោះរូបភាព និងវីដេអូមួយ បង្ហាញពីការនាំ អូនប៊ែល មកចាក់វាក់សាំង ។ ភរិយាលោក ក៏បានពោលពាក្យប៉ុន្មានម៉ាត់ អាណិតកូន ថា “ប៉ាៗនាំអូនមកចាក់វ៉ាក់សាំង 2ខែកន្លះ អូនយំតែតិចទេ ហើយគេងលក់បាត់ អាណិតណាស់កូនម្ដាយ”។
ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន នៅក្នុងហ្វេសប៊ុកបានចូល comment ថា ៖ មើលមុខអូនហ៍ ឡើងខ្យូត, ខ្នាញ់ណាស់ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ក្រោយឃើញមុខមាត់អូនប៊ែល នៅថ្ងៃនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖