អីយ៉ា លេចមុខ ចាន់ កូម៉ែន, គង់ ចំរើន និង សុំ សុវណ្ណារ៉ាក់ ច្រៀងពីរបទម្នាក់ ពីរោះណាស់ ខណៈពេលផ្តល់កិច្ចសម្ភាសន៍ជាមួយលោក មាស រិទ្ធី ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង (មានវីដេអូ)

អ្នកដែលបានក្លាយជា ម្ចាស់ជ័យលាភី ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ គឺបានទៅលើ ចាន់ សុបញ្ញា កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ព្រមទំាងទទួលបានការបោះឆ្នោតច្រើនជាងគេផងដែរ។

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ បេក្ខជនឆ្នើម៣នាក់ ក្នុងកម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ ដែលមានដូចជា ចាន់ កូម៉ែន, គង់ ចំរើន និងបេក្ខជនម្នាក់ទៀត សុំ សុវណ្ណារ៉ាក់ បានចូលខ្លួនមកផ្តល់កិច្ចសម្ភាសន៍ ជាមួយលោក មាស រិទ្ធី ហើយ ព្រមទាំងបានបកស្រាយបទចម្រៀង ដោយគ្មានភ្លេងម្នាក់ម្តងៗ ស្តាប់មើលទៅពិតជាពីរោះខ្លាំងណាស់ ធ្វើឲ្យអ្នកទស្សនាពេញចិត្តជាខ្លាំង។ ដើម្បីជ្រាប កាន់តែច្បាស់ សូមស្តាប់កិច្ចសម្ភាសន៍ដ៏មានខ្លឹមសារខាងក្រោមនេះទាំងអស់គ្នា៕

Related posts

Leave a Comment