ទីបំផុតប្អូនស្រីដែលចោរលួចកង់កាលពីម្សិលមិញនោះបានទទួលការកង់ថ្មីវិញហើយដោយបានការឩបត្ថម្ភដោយ (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីព្រឹកមិញនេះ មានប្អូនស្រីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ កែវ ធារម្យ បានឆាតមកកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៍មាន TVFB ដោយនាងបានរៀបរាប់ទាំងអួលដើម ក ព្រោះតែកង់ដែលជាមធ្យោបាយធ្វើដំណើររបស់នាង ត្រូវបានចោរលួចយកទៅបាត់។ ក្នុងនោះដែរ បើតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី បានសរសេរប្រាប់ឱ្យដឹងថា៖«ស្តាប់គាត់ឆាតមកខ្ញុំ ហើយខ្លោចចិត្តអាណិតជាពន់ពេក! សិស្សស្រីវ័យក្មេងម្នាក់ ត្រូវចោរលួចយកកង់ទៅបាត់ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅនៅម្តុំផ្សារអូរឬស្សី ស្ថិតក្នុងសង្កាត់អូរឬស្សី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសិស្សស្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា គាត់បានជិះកង់ដែលបានបាត់ខាងលើនេះ

ពីពោចិនតុងមករៀននៅសាលាម្តុំព្រះបរមរាជវាំង ហើយក៏បានចូលទិញអីមួយភ្លែត ស្រាប់តែត្រូវចោរលួចយកទៅបាត់តែម្តង ដោយកង់របស់គាត់ដែលត្រូវចោរលួចទៅនោះ មានពណ៌ខ្មៅ ស្រទបរៀងជ្រេះខ្លាំង»។ជាក់ស្តែងប្អូនស្រីខាងលើ ក៏បានបង្ហោះសារមួយឃ្លា នោលើគណនី ហ្វេសប៊ុករបស់ខ្លួន ដោយបានប្រាប់ឱ្យដឹងថា៖”កង់ជិះតាំងពីទី៨មក! ជិត៦ឆ្នាំ ជិតក្លាយជារបស់បេតិកភណ្ឌទៅហេីយ! ហេីយចង្រៃស្អីមកលួចរបស់គ្នា! ដឹងថាខ្ញុំត្រូវជិះវាមករៀនរាល់ថ្ងៃដែរទេ? ១៣គីឡូទាំងទៅវិញទៅមក!វា២៦គីឡូក្នុង១ថ្ងៃ គួរគិតអាណិតគ្នាផង។ បេីមានអ្នកឃេីញសូមយកអោយខ្ញុំផង។ កង់ពណ៌ខ្មៅមានកន្រ្តក ឈ្នាន់កង់ច្រេះបាញ់ថ្នាំពណ៌បៃតង។ បាត់នៅផ្សារអូរឬស្សី បាត់ពេលព្រឹកម៉ោងប្រហែល១១”។យ៉ាងណាមិញ នាថ្ងៃដដែលនេះ អ្វីដែលជាដំណឹងល្អសម្រាប់ប្អូនស្រីនោះ ដោយយោងតាមរយៈគណនី ហ្វេសប៊ុក លោក សុវណ្ណ រិទ្ធី បានបង្ហោះវីដេអូឃ្លីបមួយ និងបានភ្ជាប់សារមួយឃ្លាថា៖”ប្អូនស្រីរីករាយណាស់ ប្អូនស្រីសប្បាយចិត្តខ្លាំងណាស់ ប្អូនស្រីថា មិនដែលគិតថាមានកង់ថ្មីជិះទៅរៀនទេ ប្អូនសូមអរគុណបងៗចិត្តធម៌ ធន ម៉េងហ៊ាង បងស្រី NaNa Nunanit ដែលបានសម្រេចក្តីប្រាថ្នាប្អូន ក្រោយត្រូវចោរលួចកង់ប្អូនកាលពីម្សិលមិញនេះ”៕សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment