សូមអបអរសាទរ ! ទីបំផុត នាយ ពាក់មី ទាក់ទង កុមារី យ៉ង់​ ស្រីនីត បានហើយ គាត់នឹងឡើងមកភ្នំពេញនៅថ្ងៃទី១៩ ហើយថ្ងៃទី២០ គឺ…

កាលពីពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរស្រអែម ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ អត់ចាំយូរឡើយ នៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាកំប្លែងដ៏ល្បី គឺ នាយ ពាក់មី បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “មានបងប្អូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត​ នៅថ្ងៃសុក្រ​ ទី20ខាងមុខនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន នាយ ពាក់មី បានបញ្ជាក់នៅក្នុង comment នៃផុសនេះថា “អរគុណបងប្អូន​ ខ្ញុំទាក់ទងក្មួយស្រីបានហេីយ​ ថ្ងៃ19 នេះគាត់ឡេីងមកភ្នំពេញ ជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ20 ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្រ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនរបស់ នាយ ពាក់មី បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះកុមារីម្នាក់នេះ ហើយមានអ្នកខ្លះបាន comment ថា៖ អបអរ​សាទរ​ ជំនួស​ប្អូនស្រី​ អរគុណ​បងពាក់មី, មុខដូចតួហ្វីលីពីនអ៊ីចឹងកូនហ្នឹង, ល្អណាស់ចែមចាន់រ៉ា, ខ្មែរជួយខ្មែរល្អណាស់ពូពាក់មីពេលនេះបំណងប្រាថ្នាគាត់បានសម្រេចហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment