ហ្វេសប៊ុក៖ សូមរំលឹកឡើងវិញដែលថា កុមារី សម្បុរស្រអែម យ៉ង ស្រីនីត មានអាយុ១១ឆ្នាំ ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ ពេលនេះកំពុងមានអ្នកចង់កែច្នែគ្រាប់ពេជ្រមួយនេះ ឲ្យកាន់តែមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងជាងនេះទៀត។
សព្វថ្ងៃក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ ក្នុងខែមណ្ឌលគិរី មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពីរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្តីស្រម័យមួយ គឺចង់ក្លាយជាអ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នាថ្ងៃអនាគត។
យ៉ាងណាមិញនាថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២០នេះផងដែរ គេបានប្រទះឃើញគណនីហ្វេសប៊ុក នាយ ពែកមី ដែលជាតារាកំប្លែងដ៏ល្បីមួយរូប ក៏មានការចាប់អារម្មណ៍នឹងកុមារីរូបនេះផងដែរ ដោយបានប្រកាសស្វែងរក៖ « មានបងប្ពូនណាស្គាល់លេខ ក្មួយស្រីម្នាក់នេះអត់ ខ្ញុំចង់ហៅគាត់ថត»
បើតាមរយៈសារព័ត៌មាន កុមារី យ៉ង ស្រីនីត សិក្សាថ្នាក់ទី៥ នៅសាលាបឋមសិក្សាដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ។
គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី៣០ តុលា-១ វិច្ឆិកាកន្លងទៅថ្មីៗនេះ ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍៕