មិនធម្មតា! សម្បត្តិ និង សុភាព ច្រៀងបទ “ខ្លុយស្នេហ៍ត្នោតទេរ” ពីរោះណាស់ តែភ្លេចបារ៉ូបន្តិច រីឯលទ្ធផលវិញគឺ…(មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កម្មវិធីប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Theater Round បានឈានដល់ជុំទី 2 ហើយ។ ក្នុងនោះគេឃើញមានកុមារា កុមារី ជាច្រើនរូបបានបង្ហាញសមត្ថភាព ក្នុងការច្រៀងយ៉ាងពីរោះមួយបែបម្នាក់ ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យគយគន់។

ក្នុងចំណោមអ្នកចូលប្រឡងទាំងអស់ មហាជនមានការចាប់អារម្មណ៍ផងដែរ ទៅលើ កុមារា សម្បត្តិ និង សុភាព ដែលបានលើកយកបទចម្រៀងមួយបទក្រោមចំណងជើងថា “ខ្លុយស្នេហ៍ត្នោតទេរ” មកធ្វើការប្រកួត។ ក្រោយពីស្តាប់ចប់ បានធ្វើឲ្យគណៈកម្មការ ក៏ដូចជាទស្សនិកជនមានការពេញចិត្តជាខ្លាំង។ ជាលទ្ធផលចុងក្រោយពិតជារំភើបជំនួស ដោយអ្នកទាំងពីរបានបន្តទៅវគ្គបន្ទាប់។ កុំឲ្យខាតពេលយូរ តោះទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment