រំភើបចិត្តជំនួស! ក្មេងៗ ៣នាក់ ប្រណាំងកង់ ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក ពេលនេះ បានចូលរៀននៅ សាលា ប៊ែលធី ដោយឥតគិតថ្លៃ រហូតដល់ចប់ តាមបំណងប្រាថ្នា…

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ​បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “Ou Thydapoeuv / អ៊ូ ធីតាពៅ” ដែលត្រូវជាភរិយា ឯកឧត្តម គួច ចំរើន បានប្រាប់ដំណឹងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា ក្មេងៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅនេះ ពេលនេះ បានចូលរៀននៅ សាលាប៊ែលធី ដោយឥតគិតថ្លៃរហូតដល់ចប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា “សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លី ឆេង សាលាប៊ែលធី ដែលបានរួមចំណែកជួយផ្តល់អាហាររូបករណ៍ដល់ក្មេងៗទាំង3នាក់អោយបានចូលរៀននៅសាលាប៊ែលធី រហូតដល់បញ្ចប់ថ្នាក់ទី12 តាមបំណងរបស់ក្មេងៗ! ហើយក៏សូមអរគុណផងដែរចំពោះក្រុមការងារដែលជួយសំរួលដល់ការងារធ្វើទំនាក់ទំនង នាំក្មេង អោយបានរៀនសូត្រ!!!ស្រលាញ់ក្មេងខ្មែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត តាមរយៈហ្វេសប៊ុកលោក ស៊ន សុភក្រ្ត បានបញ្ជាក់បន្ថែមថា “សូមជួយត្រេកអរ! ក្មេងប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយកសាលា ប៊ែលធី អោយមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង! រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង!”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment