ហ្វេសប៊ុក ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមាននារីម្នាក់ជាជនជាតិខ្មែរ និងជាពលការិនីម្នាក់ មានឈ្មោះថា ចេង ដាវី បានទទួលមរណ យ៉ាងអាណោចអាធ័ម នៅក្នុងប្រទសកូរ៉េ ដោយសារតែអាកាសធាតុនៅទីនោះត្រជាក់ខ្លាំងពេក ។
យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានធ្វើការបង្ហោះរៀបរាប់ឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ៖
«សុំបងប្អូនពលករខ្មែរយេីងដែលធ្វេីនៅប្រទេសកូរ៉េថែរក្សាសុខភាពទាំងអស់គ្នាផង Rip ជីវិតមនុស្សយើងមើលមិនឃើញទេអោយតែចូលដល់រដូវត្រជាក់គឺមានអ្នក ស្លា ប់ រហូត15/11/2020នៅវេលាម៉ោង4:15នាទី ពេលល្ងាច សូមចូលរួមរំលែកទុក្ខ ពលការីនីខ្មែរ ចេងដាវី បានទទួលមរណ:ភាពហើយនៅ មន្ទីពេទ្យ » ៕