លោក ខេមរៈ សិរីមន្ត រំភើបចិត្តយ៉ាងខ្លាំង ខណៈពេកដែលភរិយារបស់លោក បានធ្វើរឿងមួយនេះជួនលោក ដល់កន្លែងធ្វើការ

កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្រជាច្រើនបានយកនំខួបកំណើតមក Surprise រូបលោក ដល់កន្លែងចតឡានតែម្តង ព្រមទាំងមានការថតរូបម្នាក់ម្តង ប្រកបដោយភាពស្និតស្នាលជាខ្លាំង ហាក់បង្ហាញការគាំទ្រ និងពេញចិត្ត ចំពោះតារារូបនេះតែម្តង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ខេមរៈ សិរីមន្ត ជួបរឿងភ្ញាក់ផ្អើលម្តងទៀតហើយ ក្រោយពីភរិយារបស់លោក បានយកនំខួបកំណើតមកជូនដល់កន្លែងធ្វើការតែម្តង។ តារាចម្រៀងដ៏ល្បីរូបនេះ ក៏បានភ្ជាប់សារដ៏រំភើបរីករាយមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “មកsurpriseបងដល់កន្លែងធ្វើការម៉ង រំភើបណាស់ តែមិនទាន់បានអរគុណអូនទេ អរគុណប្រពន្ធសំលាញ់”៕

Related posts

Leave a Comment