មកស្ដាប់កិច្ចសំភាសន៍ផ្ទាល់ជាមួយបងស្រីជាប្រពន្ធដើម ដែលត្រូវប្រពន្ធចុងនិងប្តីរួមគ្នាប្តឹងរូបនាង…(មានវីដេអូ)

សូមរម្លឹកពត៌មាននេះឡើងវិញបន្តិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០មានរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយពេលដែលនារីជាប្រពន្ធដើមបានតាមទាន់ប្ដីរបស់ខ្លួនលួចទៅក្រាបផ្ទឹមជាមួយកូនក្រមុំថ្មី ប-ង្កអោយមានការភ្ញាក់ផ្អើលឈ្លោះទាស់ទែងគ្នា កក្រើករោងការ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារីជាប្រពន្ធដើមមានឈ្មោះ ហុក ស្រីណុច មានអាយុ២៦ឆ្នាំ មានកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុសម្នាក់អាយុ៥ឆ្នាំ រស់នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ចំណែកឯបុរសជាប្ដីមានឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ រីឯនារីជាប្រពន្ធចុងមានឈ្មោះ ទេស ស្រីនាង ភេទស្រីអាយុ៣៥ឆ្នាំពួកគេទាំងពីរនាក់រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការរៀបរាប់របស់នារីជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ២៦ឆ្នាំ បានឱ្យដឹងថា ខ្លួនជាភរិយាកូនកម្លោះខាងលើ ហើយមានកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រុសម្នាក់ជាចំណងដៃ និងរៀបការតាមប្រពៃណីខ្មែរស្របច្បា-ប់ ប៉ុន្តែធ្លាប់មានរឿងរកាំរកូសមិនចុះសម្រុងគ្នា ឈានដល់ការលែងលះគ្នាតាមផ្លូវតុ-លា-ការ ក្រោយមកក៏បានមករួមរស់ជាមួយគ្នាជាប្តីប្រពន្ធធម្មតាវិញ ដោយមិនបានទៅដក ឬលុបចោលសាលក្រមនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងក៏មិនបានហាមឃាត់ ឬបញ្ឈប់មង្គលការនោះដែរ ព្រោះទឹកបាក់ទំនប់ហើយ បើទប់ក៏មិនឈ្នះដែរ តែរឿងបំណុលត្រូវដោះស្រាយឱ្យបានដាច់ស្រេច៕ដោយភាគីនារីខាងប្រពន្ធដើម មិនចង់មានរឿងវែងឆ្ងាយទេ បើជ្រុលជាប្ដីអស់និស្ស័យជាមួយគ្នាទៅហើយ សុំត្រឹមប្តីចេញមកសម្របសម្រួលគ្នា រឿងបំណុលខ្ចីរួមគ្នាតែប៉ុណ្ណោះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយរឿងរ៉ាវមួយនេះ រំលងបានប៉ុន្មានថ្ងៃ រហូតមកដល់ ថ្ងៃទី០៩ ខែកុម្ភៈ ភាគីប្រពន្ធចុង និងបុរសជាស្វាមីខាងលើបានចេញមុខធ្វើការបកស្រាយ។ក្នុងនោះដែរ បុរសជាប្ដី ដែលមានឈ្មោះ លី ច្រាយ បានបកស្រាយពាក់ព័ន្ធនឹងរឿងខ្ចីលុយឱ្យមហាជនដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរឿងខ្ចីលុយគេ យកមករកសុី គឺគាត់មិនបានដឹងនោះទេ តែបើរឿងខ្ចីលុយធនាគារ យកមកទិញរថយន្ដដើម្បីរកសុី នោះគឺគាត់បានដឹងលឺ ហើយចំពោះរឿងដែលជំពាក់លុយគេរឿងទិញត្រី ជាង១០០លានរៀលនោះ គឺគាត់មិនដឹងនោះទេ ហើយប្រសិនបើមានស្នាមមេដៃគាត់ ទើបគាត់ទទួលយកបាន ព្រោះឯកសារទាំងអស់នោះ មិនមែនជារបស់គាត់នោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលរឿងរ៉ាវខាងលើបានស្ងប់ស្ងាត់មួយរយៈពេលធំរំលងជាច្រើនខែ ស្រាប់តែមកដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០រឿងរ៉ាវខាងលើក៏ផ្ទុះកក្រើកសារជាថ្មីម្ដងទៀត ក្រោយពេលដែលនារីជាប្រពន្ធដើមត្រូវបានកងរាជអាវុធហត្ថខេត្តកណ្ដាលធ្វើការឃា-ត់-ខ្លួ-នតាមពាក្យបណ្ដឹងរបស់ប្រពន្ធចុងនិងប្តីរួមគ្នាប្ដឹងនារីជាប្រពន្ធដើម។ហើយការឃា-ត់-ខ្លួ-ននេះធ្វើតាមដីកាតុ-លា-ការចោទប្រកាន់ពីបទរំ-លោ-ភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ប៉ុន្តែក្រោយពេលឃា-ត់-ខ្លួ-នបានប៉ុន្មានម៉ោងនៅថ្ងៃខែឆ្នាំដដែលទើប លោកជួន វណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចមិនឃុំខ្លួន និងបានដោះលែងនារីជាប្រពន្ធដើមឲ្យមានសេរីភាពឡើយវិញ៕រហូតមកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ទើបមានអ្នកសារពត៌មានរបស់BKK Hot Newsបានធ្វើការសំភាសន៍ជាមួយនារីជាប្រពន្ធដើម អំពីមូលហេតុនៃការឃា-ត់-ខ្លួ-ននឹងដោះលែងអោយមានសេរីភាពវិញ។ដូច្នេះចង់ដឹងរឿងរ៉ាវច្បាស់សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖ វីដេអូថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ដែលនារីជាប្រពន្ធចុងនឹងប្ដីរបស់នាងចេញមុខបកស្រាយ ប្រាប់មហាជន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment