មុននេះបន្តិចបើយោងតាម ផេក របស់លោក ផែង វណ្ណៈ បានបង្ហោះប្រាប់ថា៖ ”ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ នៅរសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះបានប្រាប់ខ្ញុំអោយដឹងថា ឯកឧត្តម បានចា ត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដេីម្បីការពារក្ដីតាមផ្លូវច្បាប់ជូនប្អូនស្រី ហុក ស្រីណុច ដែលគ្មានលទ្ធភាពតតាំងតាមផ្លូវច្បាប់ចំពោះ បណ្ដឹ ងចោទប្រកាន់ពី សំណាក់ប្រពន្ធចុ ង នៅសាលាដំបូងខេត្តកណ្ដាល ។
គួរបញ្ជាក់ថា កាលពីខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងមក ប្អូនស្រី ហុក ស្រីណុច បាននាំកូនប្រុស ទៅជួបប្ដីដែលបានលែ ងលះគ្នា ហេីយកំពុងរៀបការជាមួយ ប្រពន្ធថ្មី នៅភូមិ រកាខ្ពស់ ក្រុង តាខ្មៅ ដើម្បីអោយប្ដីដោះស្រាយបំណុលដែលរួមគ្នាខ្ចីធនាគារអោយបានរួចរាល់សិនចាំមករៀបការ ។
តែការមកទាមទា របែបនេះធ្វើអោយ ប្រពន្ធចុ ងក្ដៅស្លឹកត្រចៀក ក៏ប្ដឹ ងទៅតុលាការខេត្តកណ្តាលដោយចោទប្អូនស្រី ពីបទរំលោភលើលំនៅឋាន និង បរិហារកេរ្តិ៍ជាសាធារណៈ។ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោ ទប្រកា ន់ប្អូនស្រី ហុក ស្រីណុច តាមបណ្ដឹ ងរបស់ប្រពន្ធចុ ង រួចបញ្ជូនទៅចៅក្រមស៊េីបសួរ។
នៅក្នុងដំណា ក់កាលស៊េីបសួរ ចៅក្រមបានកោះហៅប្អូនស្រី ហុក ស្រីណុច ចូលបំភ្លឺ តែប្អូនស្រី អា ក់ខានតាមដីកាកោះ ក៏ត្រូវបានចៅក្រមចេញដីកាបង្គាប់ឲ្យនាំខ្លួនទៅសាកសួរតែម្ដង។ ការនាំខ្លួនប្អូនស្រីមកសាកសួរនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ បានធ្វើឲ្យមហាជ នរិះគ ន់តុលាការយ៉ាងខ្លាំង ដោយចោ ទថា តុលាការលំអៀងទៅរកប្រពន្ធចុងធ្វើបា បប្រពន្ធដើម ។
ទោះជាយ៉ាងណាក្ដី បន្ទាប់ពីសាកសួររួច ចៅក្រមបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។ បន្ទាប់ពីទទួលដំណឹងថា ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ចា ត់តាំងមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ កា រពា រក្ដីតាមផ្លូវច្បា ប់ជូនប្អូនស្រី ប្អូនស្រី ហុក ស្រីណុច ដែលកំពុងភ័ យព្រួយនោះបានត្រេកអរយ៉ាងខ្លាំង និងបានគោរពអរគុណ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជាពិសេសគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជួយការពារស្ត្រីទន់ខ្សោ យ។
ប្អូនស្រី ហុក ស្រីណុច បានគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអោយមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ។”ប្រភព៖ Pheng vannak news