ក្តៅៗ! លោកហេង ឡុង ព្រមទទួលការស្នើរបស់អ្នកនាង ធី សុវណ្ណថា ហើយដោយធ្វើសន្និសិទ្ធការសែតរួមគ្នា ដើម្បីបង្ហាញ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា កាលពីដេីមខែត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ បានសម្រេចចិត្តកាន់ដៃគ្នាចូលរោងការហើយ ក្រោយពីបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាខេត្តកោះកុង។ដោយឡែក ចាប់តាំងពីថ្ងៃរៀបមង្គលការរបស់អ្នកទាំងពីរបានមានការចាប់ផ្តើមមក ក៏ស្រាប់តែមាននារីម្នាក់បានទូរស័ព្ទទៅកាន់លោក ហេង ឡុង និងបានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ និងបានមានការទាក់ទងគ្នាយ៉ាងស្អិតរមួតអស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ជាក់ស្តែងជុំវិញករណីខាងលើនេះដែរ

នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងច្បាស់ថាជាការពិតឬយ៉ាងណានៅឡេីយនោះទេ ខណៈដែលភាគីទាំងសងខាង ដែលមានលោក ផែ សុវណ្ណារិទ្ធ បានធ្វើការបដិសេធ ចំែណកឯកញ្ញា ចរិយា ដែលជានារីចេញមុខអះអាងនោះ នៅតែបន្តជំហររបស់ខ្លួនថាជាការពិត និងបានមានការទម្លាយនៅរូបថត និងប្រវត្តិរឿងរ៉ាវជាច្រើននោះ។យ៉ាងណាមិញ អ្នកនាង ធី សុវណ្ណថា ភរិយាលោក ផែ សុវណ្ណារិទ្ធ ដែលទេីបតែរៀបមង្គលការ បានមានការលេីកឡេីងជាច្រេីននៅលេីទំព័រហ្វេសប៊ុករបស់ខ្លួន ហេីយចំពោះសារចុងក្រោយនោះបានមានការរៀបរាប់សង្កត់ធ្ងន់ថថា៖ «នាងខ្ញុំ និងប្តីខ្ញុំ បានត្រៀមរួចរាល់ហេីយ

រងចាំធ្វេីសន្និសីទកាសែត សួរដេញដោលទល់មុខជាមួយនាង ចរិយា និងលោក ហេង ឡុង សន្និសីទការសែត ត្រូវតែធ្វេីក្នុងថ្ងៃនេះ ជាកំហិត បេីនាងមិនចេញមុខ ខ្ញុំនឹងនាំប៉ូលីសទៅរកនាង និងលោក ហេង ឡុង ដល់ផ្ទះ»។គួរបញ្ជាក់ផងដែរថា លោក ហេង ឡុង ដែលនៅមុននេះបន្តិច ក៏បានឆ្លើយតបទៅកាន់អ្នកនាង ធី សុវណ្ណថា វិញថា៖ «ខ្ញុំឯកភាព តាមការស្នេី របស់ប្អូនស្រី ធី សុវណ្ណថា ធ្វេីសន្និសីទការសែតរួមគ្នា សួរដេញដោលទល់មុខគ្នា។ តែខ្ញុំសុំការយោគយល់ ពីប្អូនស្រី ថ្ងៃនេះ ខ្ញុំរៀបចំមិនទាន់ទេ ខ្ញុំស្នេីធ្វេីសន្និសីទនៅថ្ងៃស្អែក ទី៦ វិច្ឆិកា វេលាម៉ោង ៦ល្ងាច នៅសមាគមសិល្បករខ្មែរ ផ្លូវ៦០៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទៈ 017 990 332»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment