ក្រោយទទួលបានជ័យលាភីលេខ១ ចាន់ សុបញ្ញា បានបង្ហោះសារយ៉ាងមានន័យ និង ជូនពានជ័យលាភីលេខ១ ទៅអ្នកមានគុណទាំង២ ថែមទៀត

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងច្បាស់ហើយថាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មហាជនជាច្រើន បានមានការតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍តែម្ដង ជាមួយកម្មវិធីប្រលងចម្រៀង លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី១ ដែលកាលពីរាត្រីនោះ បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០ ដែលជាវគ្គផ្ដាច់ព្រ័ត្រហេីយ។យ៉ាងណាមិញ ចំណែកឯលទ្ធផលម្ចាស់ពានរង្វាន់កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA រដូវកាលទី១នេះ គឺបានទៅលេី បេក្ខជន ចាន់ សុបញ្ញា ដែលមកពីខេត្តកំពង់ចាម និងជាបេក្ខជនដែលក្មេងជាងគេនៅក្នុងកម្មវិធីទាំងមូល។ ទន្ទឹមនឹងការចាប់ផ្តើមខិតខំប្រឹងប្រែងពីវគ្គដំបូង រហូតមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ

គឺមិនមែនជារឿងងាយនោះទេ ទម្រាំក្លាយខ្លួនជាម្ចាស់ជ័យលាភីលេខ១នេះ។ជាក់ស្តែងនៅមុននេះបន្តិច ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី X Factor Cambodia ចាន់ សុបញ្ញា បានបង្ហោះសារនៅលេីបណ្តាញសង្គមហ្វេសបុក ដោយមានខ្លឹមសាររៀបរាប់ទាំងស្រុងថា៖ «ពុកម៉ែ ជាបេះដូងកូន ជាកែវភ្នែកកូនទាំងពីរ ពុកម៉ែ ជាម្ចាស់ជីវិតកូន កូនមានថ្ងៃនេះ ក៏ព្រោះពុកម៉ែ ពុកម៉ែទាំងពីរជាអ្នកផ្ដល់កំណេីតអោយកូន ក្ដីស្រឡាញ់មួយនេះ កូនៗមិនអាចនិយាយអោយអស់បានទេ តែក្ដីស្រឡាញ់របស់ពុកម៉ែនៅក្នុងបេះដូងកូនៗជានិច្ច។ ពានដ៏មានតំលៃមួយនេះ ជារបស់ពុកម៉ែ ក៏ជារបស់ពុកម៉ែបងប្អូនទូទាំងប្រទេសផងដែរ

កូនសូមជូនពរពុកម៉ែមានសុខភាពល្អ ដេីម្បីនៅជាម្លប់ដល់កូនៗគ្រប់គ្នា»។ដោយឡែក កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA បានផ្តល់ឱកាសដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះ ម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment