លើកទី១ហើយ ឃើញលោក សុវណ្ណ រិទ្ធី ថតជុំគ្នាជាមួយកូនស្រីទំាងពីរ មើលទៅពិតជាកក់ក្តៅណាស់ ថែមទំាងដាក់មួយឃ្លា ថា…

មហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ។ ក្រោយសឹក លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាបដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីសំណព្វចិត្តទំាងពីររបស់លោក ព្រមទំាងភ្ជាប់ភ្ជាប់សារដ៏មានន័យមួយឃ្លា ថា “កែវភ្នែកទាំងគូររបស់ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម អ្នកគាំទ្ររបស់លោកបានចូល comment ថា ៖ សា្អតណាស់ បងប្រុស​, គួរអោយស្រលាញ់ណាស់, គួរឲ្យស្រឡាញ់ទំាង៣, មានក្ដីសុខណាស់បង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment