ធ្ងន់ករហើយ! ពេលនេះអ្នកនាង ធី សុវណ្ណថា និងស្វាមីប្រកាសថាត្រូវតែបើកសន្និសីតជាកំហិតដើម្បីបកស្រាយរាល់ចំងល់របស់មហាជននៅថ្ងៃនេះ

ភ្នំពេញ ៖ ដូចដែរប្រិយមិត្តនិងមហាជនជាច្រើន បានទទួលជ្រាបរួចមកហេីយ ដែលកាលពីម្សិលមិញនេះ លោក ហេង ឡុង បានធ្វេីការបង្ហាញមុខនារីដែលអះអាងជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ និងបានមានការលេីកឡេីងថា៖«សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន»។បន្ទាប់ពីបានចេញមុខបកស្រាយពីនារីរូបនេះ បានធ្វើឲ្យបណ្ដាញសង្គមហ្វេសប៊ុកទាំងមូល បានមានការផ្ទុះកក្រើក និងមានការតាមដានយ៉ាងច្រេីនពីមជ្ឈដ្ឋានមហាជន ដែលហាក់បីជាមិនសមហេតុផលសមផលនោះទេ ព្រោះលោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា បានស្រលាញ់គ្នា និងបានបង្ហាញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ បែរជាមកផ្ទុះរឿងនៅពេលចូលរោងការទៅវិញ។នៅក្នុងឃ្លីបវីដេអូ

នេះដែរ នារីដែលបានអះអាងថាខ្លួនគឺជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ បានទម្លាយនូវរូបថតប៉ុន្មានសន្លឹក និងបានមានការរៀបរាប់នូវរឿងរ៉ាវជាច្រើន ដែលរូបនាងជាមួុយលោក ផែ សុវណ្ណារិទ្ធ បានទៅដេីរនៅប្រទេសថៃ និងញ៊ាំអាហារជាមួយគ្នា ហេីយថែមទាំងបានបង្កើតនូវភាពដ៏ផ្អែមល្ហែមជាមួយគ្នាទៀតផង។បន្ថែមទៀតនោះ នារីរូបនេះក៏បានមានការបញ្ជាក់ដែរថា ចំពោះមូលហេតុដែលរូបនាងទេីបតែទម្លាយអំពីរឿងនេះ ក៏ព្រោះតែនាងគិតថាខ្លួនឯងអាចធ្វេីចិត្តបាន តែកាន់តែជិតដល់ថ្ងៃរៀបមង្គលការរបស់លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា នោះ បែរជាខ្លួនមិនអាចធ្វេីចិត្តបាន ទេីបសម្រេចទម្លាយរឿងនេះចេញមកនោះ ។ជាមួយគ្នានេះដែរ ចំពោះរឿងរ៉ាវ

ដែលកំពុងមានការផ្ទុះកក្រើកនេះ ត្រូវបានលោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ថាវាមិនមែនជារឿងពិតនោះទេ ព្រោះមានរឿងមិនប្រក្រតីជាច្រេីនដែលអាចបញ្ជាក់បានថាមិនមែនជាការពិត ដូចដែរនារីដែលអះអាងនេះ បានលេីកឡេីងនោះ។យ៉ាងណាមិញ នៅមុននេះបន្តិច អ្នកនាង ធី សុវណ្ណថា បានមានការលេីកឡេីងសង្កត់ធ្ងន់ថា៖ «នាងខ្ញុំ និងប្តីខ្ញុំ បានត្រៀមរួចរាល់ហេីយ រងចាំធ្វេីសន្និសីទកាសែត សួរដេញដោលទល់មុខជាមួយនាង ចរិយា និងលោក ហេង ឡុង សន្និសីទការសែត ត្រូវតែធ្វេីក្នុងថ្ងៃនេះ ជាកំហិត បេីនាងមិនចេញមុខ ខ្ញុំនឹងនាំប៉ូលីសទៅរកនាង និងលោក ហេង ឡុង ដល់ផ្ទះ»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment