គួរឲ្យអាណិតគាត់ណាស់! ឪពុកដាច់ចិត្តនាំកូនប្រុស ដើរពីភ្នំពេញ ទៅខេត្តបាត់ដំបងទាំងគ្មានលុយជាប់ខ្លួនសូម្បីតែ១រៀល ដើម្បី…

ហ្វេសប៊ុក ៖ ឪពុកកូនពីរនាក់ បានកំពុងតែធ្វើឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការរំជួលចិត្តយ៉ាងខ្លាំង ក្រោយដឹងដំណឹងថា ឪពុកកូនពីរនាក់នេះធ្វើដំំណើរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបងដើម្បីស្វែងរកការងារធ្វើ ទាំងដែលគ្មានលុយសូម្បីតែមួយរៀលនៅជាប់ខ្លួន ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មេទ័ពក្រមុំ បានធ្វើការរៀបរាប់ឲ្យដឹងថា ៖ ១៣វិ ច្ឆិកា២០២០ អំពើល្អមិនសាបសូន្យ «ម្ចាស់ឡានបានជួបឪពុកកូនពីរនាក់ ធ្វើដំណើរដោយកង់ ពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង តែតាមផ្លូវអត់លុយ គាត់ក៏លក់កង់នោះទៅ ហើយក៏នាំគ្នាដើរតាមផ្លូវរហូតដល់ខេត្តបាត់ដំបង ដើម្បីស្វែងរកការងារធ្វើ ចំណែកប្រពន្ធក៏មានប្រុសថ្មីបាត់ទៅហើយ ម្ចាស់ឡានបានជួនលុយ១០០០០០៛នឹងស្បៀងបន្តិចបន្តួច ហើយក៏បានជួនគាត់ទៅបេនឡាន ដើម្បីអោយគាត់ទៅស្វែងរកការងារធ្វើ​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយក្រោយបងប្អូនដែលរស់នៅខេត្តបាត់ដំបងទាំងអស់បន្ទាប់ពីបានជ្រាបព័ត៍មានមួយនេះហើយប្រសិនបើប្រទះឃើញ ឪពុកកូនពីរនាក់នេះទៅសូមធ្វើការមេត្តាជួយផ្តល់ការងារឲ្យគាត់ធ្វើផងទៅ គ្រាន់ពួកគាត់ទាំងពីរនាក់បានលុយខ្លះចិញ្ចឹមជីវិត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment