ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បងស្រីបង្កើតរបស់អ្នកនាង ទ្រី ដាណា គឺ ទ្រី សុផានិត បានដួលសន្លប់ស្តូកស្តឹងភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីទៅដល់សាលាដំបូងរាជធានីភ្នំពេញ ។
យ៉ាងណាមិញមូលហេតុដែលបណ្តាលឲ្យនាងសន្លប់នោះគឺដោយសារតែនាងទើបតែសម្រាលកូនស្រីបាន៤ខែ ហើយនាងមានអារម្មណ៍តក់ស្លុតក្នុងចិត្តខ្លាំងពេកទើបពេលនោះធ្វើឲ្យចង្វាក់បេះដូងរបស់នាង លោតញាប់ខុសពីធម្មតា រហូតធ្វើឲ្យនាង ទាស់ សសៃខ្ចៃ ទើបត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ដោយឡែកនៅមុននេះបន្តិចគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pheng Vannak News បានបង្ហោះសារនិយាយទៅកាន់ ទ្រី សុផានិត បែបនេះថា ៖« តុលាការសម្រេចឱ្យ ទ្រី សុផានិត សំរាកព្យាបាលនៅផ្ទះបណ្ដោះអាសន្ន ។ បេីបាននៅព្យាបាលនៅផ្ទះហើយ ខំថែរក្សាសុខភាពអោយបានល្អ ហេីយទិញប៉ូម៉ាតលាបមាត់ផងកុំអោយរមាស់មាត់ស៉ីត្រាវទៀត »។
សូមរំលឹកផងដែរថា សមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត គឺធ្វើឡើងតាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ៕