ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ទោះបីជាវ័យត្រឹមតែ ៨ វស្សាក៏ពិតមែន ប៉ុន្តែព្រះនាងតូច នរោមត្តម ជេនណា តែងតែបង្ហាញ និង ចែករំលែកពីវប្បធម៌ អរិយធម៌ និង សិល្បៈរបស់កម្ពុជាទៅកាន់បណ្តាប្រទេសនានា តាមរយៈការផលិតបទចម្រៀង និង ការបង្ហាញនូវឈុតសម្លៀកបំពាក់ ជាដើម ។ថ្មីៗនេះ ព្រះតូច ជេនណាក៏បាន បង្ហាញនូវឈុត
សម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតទៀតហើយ នៅលើគណនីហ្វេសប៊ុករបស់ទ្រង់ មើលទៅពិតជាស័ក្តិសម និង ឥតទាស់ភ្នែកនោះទេ ។ឈុតសម្លៀកបំពាក់កូនកម្រុំប្រពៃណីនោះដែរ ព្រះនាងតូច នរោត្តម ជេនណា បានឲ្យដឹងថាគឺជាការតុបតែង និង ច្នៃម៉ូដដោយ បុប្ផាសួគ៌ សំអាងការ ដើម្បីថតបទចម្រៀងថ្មីរបស់ទ្រង់ផងដែរ ៕សូមទស្សនាវីដេអូខាងក្រោមនេះ។ រូបភាព៖ Sam Brathana