ពិតជាប្រពៃណាស់! លោកស្រី ទ្រី ដាណា ឲ្យរុះរើផ្ទះចាស់ចេញ ត្រៀមសាងសង់ផ្ទះថ្មី សំរាប់ប្អូនប្រុស ធារ៉ា និងភ្ជាប់ពាក្យមួយឃ្លាថា….

ប្រិយមិត្តមួយចំនួនប្រាកដជាដឹងហើយថា បន្ទាប់ពីបានប្រកាសស្វែងរក ប្អូនប្រុស ធារ៉ា រួច ពេលនេះ​ លោកស្រី​ ទ្រី ដាណា បានជួបជាមួយប្អូនប្រុសហើយ ។ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយសារ លើកទឹកចិត្ត ឲ្យប្អូនៗ ប្រឹងប្រែងតស៊ូ នៅក្នុងជីវិត ។ ការខំប្រឹងរបស់ប្អូនៗ នឹងទទួលបានលទ្ធផលល្អ នៅថ្ងៃណាមួយក៏បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ប្រឹងឡើងប្អូនៗ កង់មួយជិត ២លានរៀល សំខាន់ហាងគេថាចុះថ្លៃឱ្យពិសេសទៀត ព្រោះទិញលឺទិញឱ្យក្មេងៗ ចែដាណា ធ្លាប់ជិះតែអាមួយ ១០ម៉ឺនរៀលដែរហ្នឹង។ ឃើញប្អូនៗស្រលាញ់កីឡាហ្នឹង ហើយអត់មានកង់ល្អជិះដូចគេ។ តែយ៉ាងណា ក្នុងចំណោមក្មេងៗជាច្រើន មានកង់ល្អជិះ គាត់ជាប់លេខ ៦ លេខ៧ និងលេខ១០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅមុននេះបន្តិច លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ផ្ទះចាស់ប្អូន ធារ៉ា ហៅអាចយ រុះរើអស់ហើយថ្ងៃនេះ ត្រៀមចាក់គ្រឹះ ដើម្បីសង់ផ្ទះថ្មី ☺️☺️☺️ នេះជាអ្វី ដែលនាងខ្ញុំអាចធ្វើបានសម្រាប់អ្នកតស៊ូ។ ២សប្ដាហ៍ទៀត ឃើញផ្ទះថ្មី លែងត្រូវខ្យល់ ត្រូវភ្លៀងដូចមុនហើយ។ ប្រឹងប្រែងបន្តទៀត ប្អូននឹងជោគជ័យក្នុងឆាកជីវិត ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment