មិនធម្មតា! បំពង់បឺតកម្ពុជាយើង ដែលផលិតដោយ ក្រុមយុវជនសំរាម កំពុងល្បីដល់ប្រទេសកូរ៉េហើយ

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមយុវជនសំរាម បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរំភើបជាខ្លាំង ក្រោយពីបំពង់បឺតរបស់ខ្លួនកំពុងមានឈ្មោះល្បីដល់ប្រទេសកូរ៉េ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ យុវជនសំរាម ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖

“បំពង់បឺតកម្ពុជាយើង ដែលបានផលិត ដោយក្រុមយុវជនសំរាមបានកំពុងមានឈ្មោះបោះសម្លេងដល់ប្រទេសកូរ៉េហើយ.. តោះយើង មានរបស់ជំនួសបំពង់បឺតប្លាស្ទិកហើយ 500ដើម= 5មុឺនរៀលប៉ុនណោះ បើមានក្រុមហ៊ុនណាចង់វិនិយោគ លើការវិចខ្ចប់ បង្កើនស្ទង់ដា និងគុណភាព សូមទំនាក់ទំនងសហការណ៍ តាមរយៈលេខ 069216085 (ដារ៉ាវីត)”។

គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សាន ដារ៉ាវីត ជាអ្នកបង្កើត យុវជនសំរាម ដោយការងារដំបូងរបស់លោក គឺចាប់ផ្តើមប្រមូលសំរាម នៅលូបឹងត្របែក ។ មកទល់ពេលនេះក្រុមរបស់លោក ត្រូវបានមហាជនចំនួនធំទទួលស្គាល់នូវទង្វើរដ៏ប្រពៃមួយនេះជាខ្លាំង ព្រមទាំងមានការឧបត្ថម្ភជាហូរហែរផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានល្បីៗនៅក្នុងស្រុក និងក្រៅស្រុក ក៏មកសម្ភាសន៍ផ្ទាល់ជាមួយ លោក សាន ដារ៉ាវីត ផងដែរ៕

Related posts

Leave a Comment