សែនរំភើបខ្លាំងណាស់! ឃើញទឹកដៃ នៃការថតរូបរបស់បងប្រុសម្នាក់ហើយ ធ្វើឲ្យលោកស្រី ទ្រី ដាណា ទ្រាំមិនសរសើរមិនបាន ជារង្វាន់លើកទឹកចិត្ត លោកស្រីទ្រី ដាណា ជូនថវិកាដល់បងប្រុសចំនួន…

ខ្សែជីវិតនៃការតស៊ូរបស់ប្អូនប្រុស ពេជ្រ ធារ៉ា ពេលនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើនបន្ទាប់ពីរូបគេបានយកកង់កញ្ចាស់របស់ខ្លួនដែលមានតម្លៃ ២ មុឺនរៀល យកទៅប្រណាំងជាមួយនិងកង់ថ្មីរបស់គេដែលមានតម្លៃរាប់រយដុល្លារឯណ្ណោះ បើទោះបីជាកង់របស់ខ្លួនមានតម្លៃថោកនិងមិនមានគុណភាពល្អដូចកង់ថ្មីក៏ដោយប៉ុន្តែប្អូនប្រុស ពេជ្រ ធារ៉ា បានឲ្យធ្វើឲ្យមនុស្សជាច្រើនបានយល់ពីសេចក្តីក្លាហាន និងការតស៊ូររបស់ប្អូន នៅក្នុងការប្រគួតមួយនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា មុននេះបន្តិច បានបង្ហោះសារថា “ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ ខ្ញុំទើបដឹងថា រូបភាពដែលល្បី គឺបងប្រុសម្នាក់នេះជាអ្នកថត។ ខ្ញុំសូមជូន 500$ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបងប្រុសខិតខំ ដើម្បីលើកស្ទួយវិស័យកីឡា អរគុណណាស់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះ ក៏មានបងប្អូនជាច្រើនបានសម្តែងការ រីករាយ និងរំភើបចិត្ត ពេលបានដឹងពីដំណឹងមួយនេះ ។ ហើយក៏អរគុណដ៏បងប្រុស ដែលបានផ្តិតយករូបភាពស្អាត ៗ ចែកជូនដល់ បងប្អូនយើងបានទស្សនាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment