ថ្នាក់ដឹកនាំល្អ! ក្រោយទទួលដំណឹងថា មានអគារបេតុងមួយកន្លែងកំពុងសង់ថ្មី កម្ពស់៦ជាន់ ស្រុត ប្រេះ ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ ដើម្បីមានវិធានការ ការពារហានិភ័យក្រែងមានការបាក់រលំអគារនេះ

នៅប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានប្រាប់ឲ្យដឹងថា មានអគារបេតុងមួយកន្លែងកំពុងសង់ថ្មី កម្ពស់៦ជាន់ ស្ថិតនៅតាមផ្លូវអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រុត ប្រេះ។ លោក ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖

“ក្រុងព្រះសីហនុ៖ (ដំណឹងបឋម) ភ្លាមៗ ក្រោយទទួលដំណឹងថា មានអគារបេតុងមួយកន្លែងកំពុងសង់ថ្មីកម្ពស់៦ជាន់ ស្ថិតនៅតាមផ្លូវអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ស្រុត ប្រេះ នៅវេលាមុនថ្ងៃត្រង់ថ្ងៃ៥ វិច្ឆិកា ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់ ដើម្បីមានវិធានការ ការពារហានិភ័យក្រែងមានការបាក់រលំអគារនេះ។ បើតាម ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា ជំហានដំបូង គឺការជន្លៀសចេញកម្មករសំណង់ ឬអ្នកនៅក្បែរអគារនេះ ជាបណ្តោះអាសន្នសិន ដើម្បីទុកពេលអោយមន្ត្រីជំនាញដោះស្រាយ។

បើតាមការពិនិត្យបឋមពីផ្នែកបច្ចេកទេសសំណង់ បានសន្និដ្ឋានថា ការស្រុត ប្រេះនេះទំនងជាដោយសារខាងសាងសង់ជីកកាយគ្រឹះនៅផ្នែកខាងក្រោយជ្រៅពេក។ ទោះជាយ៉ាងនេះក្តី មន្ត្រីកំពុងកោះហៅម្ចាស់សំណង់មកសាកសួរបន្ថែម ជាមួយនឹងការប្រកាសបិទផ្អាកការដ្ឋានសំណង់នេះទាំងស្រុង៕”៕

Related posts

Leave a Comment