សែនរំភើបណាស់! លោកស្រី ទ្រី ដាណា បានទិញកង់ឲ្យអ្នកអត់ទាន់បាន ២នាក់នេះ និងជូនថវិកា ដល់ប្អូនៗជាការលើកទឹកចិត្ត ក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន…

បន្ទាប់ពីបានប្រកាសស្វែងរក ប្អូនប្រុស ធារ៉ា រួច ពេលនេះ​ លោកស្រី​ ទ្រី ដាណា បានជួបជាមួយប្អូនប្រុសហើយ ។ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយសារ លើកទឹកចិត្ត ឲ្យប្អូនៗ ប្រឹងប្រែងតស៊ូ នៅក្នុងជីវិត ។ ការខំប្រឹងរបស់ប្អូនៗ នឹងទទួលបានលទ្ធផលល្អ នៅថ្ងៃណាមួយក៏បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ប្រឹងឡើងប្អូនៗ កង់មួយជិត ២លានរៀល សំខាន់ហាងគេថាចុះថ្លៃឱ្យពិសេសទៀត ព្រោះទិញលឺទិញឱ្យក្មេងៗ ចែដាណា ធ្លាប់ជិះតែអាមួយ ១០ម៉ឺនរៀលដែរហ្នឹង។ ឃើញប្អូនៗស្រលាញ់កីឡាហ្នឹង ហើយអត់មានកង់ល្អជិះដូចគេ។ តែយ៉ាងណា ក្នុងចំណោមក្មេងៗជាច្រើន មានកង់ល្អជិះ គាត់ជាប់លេខ ៦ លេខ៧ និងលេខ១០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ទ្រី ដាណា បានបន្តទៀតថា “ឥឡូវទិញកង់ឱ្យអ្នកអត់ទាន់បាន ២នាក់នេះ ឱ្យថវិកាថែមម្នាក់ ១លានរៀល ជាប្រាក់បន្ថែមលើកទឹកចិត្ត។ អ្នកផ្សេងទៀត ឃើញគេជួយកង់អស់ហើយ កុំឱ្យជាន់គ្នា។ ប្រាប់គាត់ឱ្យខំប្រឹង ប្រឹងហាត់ លើកក្រោយ យកលេខ១ ឱ្យបានក្នុងចំណោម ៣នាក់នេះ ។ អរគុណអ្នកច៊កាកបាទក្រហម អាជ្ញាធរ និងសប្បុរសជន ឃើញទៅជួយបន្តបន្ទាប់។ នេះជាការលើកទឹកចិត្តដល់អ្នកតស៊ូពិតប្រាកដ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment