មិនសរសើរមិនបាន! គ្រាន់តែបានពានរង្វាន់ភ្លាមមិនបង្អង់យូរ ចាន់ សុបញ្ញា យកទៅប្រគេនជូនដល់ព្រះសង្ឃដែឡខំចិញ្ចឹមមើលថែទាំងពីក្មេងរហូតដល់មានថ្ងៃនេះ

ភ្នំពេញ ៖ កាលពីយប់មិញនេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ បានស្វែងរកឃើញម្ចាស់ពានរង្វាន់ប្រចាំរដូវកាលគឺបានទៅលើប្អូន ចាន់ សុបញ្ញា។ជាក់ស្តែង សម្រាប់ថ្ងៃនេះវិញ គ្រាន់តែបានពានរង្វាន់មកដល់ដៃភ្លាម ស្រាប់តែម្ចាស់ពានរង្វាន់រូបនេះ បានយកទៅប្រគេនព្រះសង្ឍមួយអង្គព្រះនាង ជឿន ផានិត ដែលជាអ្នកមានគុណទី២ ខិតខំចិញ្ចឹមបីបាច់ខ្លួនតាំងពីតូច រហូតមកទល់ពេលនេះ។យ៉ាងណាមិញ

នៅក្នុងរូបថតមួយសន្លឹកនេះ ពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រស្ងប់ស្ងែងពីទឹកចិត្តដឹងគុណរបស់ប្អូនប្រុស ចាន់ សុបញ្ញា យ៉ាងខ្លាំង ព្រោះថាបើទោះជាពេលនេះខ្លួនទទួលបានជោគជ័យ ក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមហាជនគ្រប់គ្នាទទួលស្គាល់ ទូទាំងប្រទេសក៏ពិតមែន ក៏ប៉ុន្តែប្អូនក៏មិនភ្លេចសម្តែងនូវការដឹងគុណយ៉ាងធំធេង ចំពោះព្រះសង្ឃដែលធ្លាប់មានគុណមកលើខ្លួននោះទេ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment