ពិតជាប្លែកមែន! ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ សម្រស់រូបរាងរបស់ នាង ប្រាក់គន្ធា ផ្លាស់ប្ដូរស្ទើរតែ៣៦០ដឺក្រេតែម្ដង!

ភ្នំពេញ៖ អាចនិយាយបានថាសព្វថ្ងៃនេះប្រជាប្រិយភាពរបស់តារាចម្រៀងស្រី នាង ប្រាក់គន្ធា កាន់តែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងសំឡេងយ៉ាងអំណាយផលពីធម្មជាតិរបស់នាង ដោយទទួលបានការស្រលាញ់ពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។ក្នុងនោះផងដែរតារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធាក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃក៏ដូចជារូបសម្រស់របស់នាងផងដែរ។

យ៉ាងណាមិញបើយើងងាកទៅមើលរូបភាពជាច្រើនកាលពីប៉ុន្មានឆ្នាំមុននិងមកដល់ពេលបច្ចុប្បន្ននេះវិញគេសង្កេតឃើញថា នាង ប្រាក់គន្ធា មានភាពខុសគ្នាច្រើនគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនទាំងរូបរាងពណ៌សម្បុរដែលធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍លើនាង។

ជាក់ស្ដែងដោយ នាង ប្រាក់គន្ធា កាលពីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងលើកដំបូងនោះគេកត់សម្គាល់ឃើញថា តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាក្មេងស្រីម្នាក់ដែលមានសម្រស់មិនសូវជាសស្អាតប៉ុន្មាននោះទេ។ ប៉ុន្តែស្រាប់តែមួយរយៈនេះនាងបានធ្វើឲ្យប្រិយមិត្តស្រឡាំកាំងស្ទើរតែគ្រប់គ្នាតែម្ដងដោយសារសម្រស់របស់នាងប្រែជាស្រស់សោភាយ៉ាងឆាប់រហ័ស។ គួរឲ្យដឹងផងដែរថាក្នុងពេលសព្វថ្ងៃនេះ នាង ប្រាក់គន្ធា មិនសូវជាលេចមុខមាត់ក្នុងសង្គមសិល្បៈញឹកញាប់ក៏ពិតមែនតែតារាស្រីរូបនេះត្រូវប៉ាន់ខ្លាំងជាមួយនឹងការប្រគំតន្រ្តីនៅតាមបណ្ដាខេត្តផងដែរ៕

Related posts

Leave a Comment