មិនធម្មតា! ម្ចាស់ជ័យលាភី X Factor Cambodia ចាន់ សុបញ្ញា ច្រៀងពីរបទនេះ ពីរោះណាស់ ខណៈពេលផ្តល់កិច្ចសម្ភាសន៍ជាមួយលោក មាស រិទ្ធី ធ្វើឲ្យគេសរសើរគ្រប់គ្នា (មានវីដេអូ)

នៅសល់តែ បេក្ខជន៤រូបប៉ុណ្ណោះ ដែលបានចូលមក ធ្វើការប្រកួត ដើម្បី នឹងក្លាយជាម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពី រាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។ ជាលទ្ធផលចុងក្រោយ ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី១ គឺបានទៅលើ ចាន់ សុបញ្ញា។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្ចាស់ជ័យលាភី X Factor Cambodia ចាន់ សុបញ្ញា បានផ្តល់កិច្ចសម្ភាសន៍សំខាន់ៗមួយចំនួន ជាមួយលោក មាស រិទ្ធី ទាក់ទងរឿងរ៉ាវខ្លះៗពីគ្រួសាររបស់ខ្លួន។ ចាន់ សុបញ្ញា មានបងប្អូនទាំងអស់៦នាក់ សុទ្ធតែប្រុសទាំងអស់ ហើយ ម្ចាស់ជ័យលាភីរូបនេះជាកូនពៅ មានអាយុ១៤ឆ្នាំ មកពីខេត្តកំពង់ចាម មានឪពុកជាគ្រូបង្រៀន និងម្តាយជាស្ត្រីមេផ្ទះ។

ក្នុងការផ្តល់កិច្ចសម្ភាសន៍ បញ្ញា ក៏បានបកស្រាយបទចម្រៀងពីរបទយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកដែលកំពុងតែទស្សនាការ Live នេះ មានការកោតសរសើរជាខ្លាំង បើទោះបញ្ញា ច្រៀងអត់ភ្លេងក៏ដោយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment