ស្រស់ស្អាតដល់ហើយ! អ្នកម៉ាក់ ឪក សុគន្ធកញ្ញា ជិតដល់ថ្ងៃសម្រាលមែនទែនពិតជាស្រស់ស្អាតខ្លាំងក្នុងវគ្គផ្តាច់ព្រាត់នៃកម្មវិធី X-Factor Cambodia យប់មិញនេះ

ភ្នំពេញ ៖ ធ្មេចបើកៗមកទល់ពេលនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ខ្ទាតពោះកាន់តែធំ ជិតគ្រប់ខែសម្រាលមែនទែនហើយ ហើយគេក៏សង្កេតឃើញថា នាងកាន់តែទទួលបានការមើលថែថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់ ពីស្វាមីជាទីស្រលាញ់ គ្មានខ្វះចន្លោះឡើយ។ជាក់ស្តែង ក៏ដូចជាកាលពីយប់មិញនេះ ដែលជាវគ្គផ្តាច់ព្រាត់នៃកម្មវិធី X-Factor Cambodia រដូវកាលទី១ តារាស្រីឱក សុគន្ធកញ្ញា បានបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួន ជាអ្នកម៉ាក់ចំណូរថ្មីយ៉ាងស្រស់ស្អាត មិនចាញ់កាលពីនៅក្រមុំ ធ្វើឲ្យទស្សនិកជនលាន់មាត់សរសើរមិនតិចឡើយ។ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ន កំពូលតារាចម្រៀងស្រីឱក

សុគន្ធកញ្ញា បានក្លាយជាអ្នកម្តាយពពោះជិតគ្រប់ខែក៏ពិតមែន ប៉ុន្តែមហាជនក៏ដូចជាប្រិយមិត្តគាំទ្រ នៅតែឃើញតារាស្រីរូបនេះ លេងខ្លួនយ៉ាងស៊ីវីល័យ និងមានសម្រស់កាន់តែស្រស់ស្អាតផូរផង់ថែមទៀតផង។ដោយឡែក គួរឲ្យរំលឹកផងដែរថា កាលពីយប់មិញនេះ ក៏សូមអបអរដល់អ្នកនាង ឱក សុគន្ធកញ្ញា ដែលកូនក្រុមរបស់នាង គឺប្អូនប្រុស ចាន់ សុបញ្ញា បានឈ្នះការប្រកួតក្លាយជាម្ចាស់ពាន់រង្វាន់ X-Factor Cambodia ប្រចាំរដូវកាលទី១ នេះផងដែរ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment