មើលមុខប៉ាម៉ាក់សប្បាយជាងកូនទៀត ! ទិដ្ឋភាព កម្មវិធីខួបកំណើត ឆលី កូនប្រុស ឱក សុគន្ធកញ្ញា ម្សិលម្សិញ មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាមញញឹម និងសប្បាយរីករាយណាស់ (មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ប្រិយមិត្តជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបហើយថា តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុស ម្នាក់ឈ្មោះ អុឹង បញ្ញាបុត្រ បានដោយជោគជ័យ ដោយមានសុខភាពល្អ ទំាងម្តាយ និងកូន ពិសេស ឆលី មានថ្ពាល់ខួច កាត់ដូចប៉ាៗ ស្អាតណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា និងស្វាមី មិនបានធ្វើកម្មវិធីធំដុំអ្វីទេ ចំថ្ងៃខួបកំណើតកូនប្រុស គម្រប់១ខួបនោះ ដោយគ្រាប់តែ ធ្វើពិធីតូចមួយ នៅវត្ត និងនាំ ឆលី ព្រលែងសត្វចាប នៅទីនោះផងដែរ។ កញ្ញា បានបញ្ជាក់ថា “ខួបកំណើតកូនប្រុស អុឹង បញ្ញាបុត្រ ១១.១១.២០២០”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ពេលល្ងាច នាថ្ងៃដដែលនេះ កញ្ញា និងស្វាមី បានធ្វើពិធីជប់លៀងតូចមួយជាលក្ខណៈគ្រួសារ និងរៀបចំនំខេកយ៉ាងស្រស់ស្អាតជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយស្នាម ញញឹម សប្បាយរីករាយ គ្រប់ៗគ្នា។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment