អីយ៉ា ថៅកែហាងពេជ្រ និងស្វាមី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្វីតដល់ហើយ ពិសេស អមដោយឡានទំនើបថ្លៃៗទៀត មានរហូតដល់ទៅ…

អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជា ប្រិយមិត្តទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែ ពិសេសថែមទៀតនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើទោះបីលោកស្រី មានការមមាញឹក និងរវល់ច្រើន នៅក្នុងមុខជំនួញរបស់ខ្លួនក៏ដោយ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានបង្ហោះរូបភាពផ្អែមល្ហែមប៉ុន្មានសន្លឹកជាមួយគ្នា មើលទៅពិតជាមានសុភមង្គល និងកក់ក្តៅខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត អ្វីដែលបាន ធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ថែមទៀតនោះ គឺនៅពីក្រោយលោកស្រី គឺសុទ្ធតែឡានទំនើបៗ រហូតដល់ទៅ៧គ្រឿងឯណោះ។ ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារខ្លីមួយថា “ឆ្លៀតពេលថ្ងៃនេះយកអាសំណព្វចិត្តមកហាលថ្ងៃ ប៉ុន្តែចៃដន្យអី គ្មានថ្ងៃបន្តិចសោះ មេឃឡើងស្រទុំចាញ់សម្រស់អូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment