ក្តៅៗ! អ្នកនាងធី សុវណ្ណថា រកឃើញ៣ចំនុចក្លែងក្លាយក្រោយផ្ទុះរឿងរ៉ាវនារីម្នាក់ ចោទទៅលើលោក ផែ សុវណ្ណារិទ្ធ ថាជាប្តីរួចមក (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងលឺហើយថាកាលពីម្សិលមិញនេះ លោក ហេង ឡុង បានធ្វេីការបង្ហាញមុខនារីដែលអះអាងជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ និងបានមានការលេីកឡេីងថា៖«សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន»។យ៉ាងណាមិញ នៅក្នុងឃ្លីបវីដេអូនេះដែរ នារីដែលបានអះអាងថាខ្លួនគឺជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ បានទម្លាយនូវរូបថតប៉ុន្មានសន្លឹក និងបានមានការរៀបរាប់នូវរឿងរ៉ាវជាច្រើន ដែលរូបនាងជាមួយលោក ផែ សុវណ្ណារិទ្ធ

បានទៅដេីរនៅប្រទេសថៃ និងញ៊ាំអាហារជាមួយគ្នា ហេីយថែមទាំងបានបង្កើតនូវភាពដ៏ផ្អែមល្ហែមជាមួយគ្នាទៀតផង។គួរបញ្ជាក់ផងដែរថានារីរូបនេះក៏បានមានការបញ្ជាក់ដែរថា ចំពោះមូលហេតុដែលរូបនាងទេីបតែទម្លាយអំពីរឿងនេះ ក៏ព្រោះតែនាងគិតថាខ្លួនឯងអាចធ្វេីចិត្តបាន តែកាន់តែជិតដល់ថ្ងៃរៀបមង្គលការរបស់លោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា នោះ បែរជាខ្លួនមិនអាចធ្វេីចិត្តបាន

ទេីបសម្រេចទម្លាយរឿងនេះចេញមកនោះ ។តួយ៉ាង ជុំវិញរឿងរ៉ាវខាងលើនេះដែរ នៅមុននេះបន្តិច អ្នកនាង ធី សុវណ្ណថា ក៏បានមានការលើកឡើងថា៖«ខ្ញុំមានភស្តុតាង ៣ចំនុច បញ្ជាក់ថា នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ៖

•១- នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីងទាំងពីរ មានថ្ងៃចេញចូលដូចគ្នា ។ តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ?

•២- នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ តេី១០ឆ្នាំមុន តេីនាងមានអាយុ ប៉ុន្មាន?តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណទេ?

•៣- នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំ តេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំលេី Facebook ទេ នាងមានសំលេង voice និយាយឆ្លេីយឆ្លងទេ? នាងមានរូបថត ក្នុងទូរស័ព្ទទេ?

•យ៉ាងណាមិញ ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ»។ គូសបញ្ជាក់ថា ជុំវិញការចេញមុខបកស្រាយពីនារីរូបនេះ បានធ្វើឲ្យបណ្ដាញសង្គមហ្វេសប៊ុកទាំងមូល បានមានការផ្ទុះកក្រើក

•និងមានការតាមដានយ៉ាងច្រេីនពីមជ្ឈដ្ឋានមហាជន ដែលហាក់បីជាមិនសមហេតុផលសមផលនោះទេ ព្រោះលោក ផែ សុវណ្ណារិទ្ធ និងអ្នកនាង ធី សុវណ្ណថា បានស្រលាញ់គ្នា និងបានបង្ហាញជាសាធារណៈអស់ជាច្រើនឆ្នាំមកហើយ បែរជាមកផ្ទុះរឿងនៅពេលចូលរោងការទៅវិញ។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment