ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង! ទោះបីជាបិទសាលារៀន លោកគ្រូ អ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័ អនឡាញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19

ប្រិយមិត្តខ្លះបានជ្រាបហើយថា ក្រសួងអប់រំយុវជន និងកីឡា បានចេញសេក្តីជូនដំណឹង ស្តីពី ការពង្រឹងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ​ ១៩ នៅតាមគ្រឹៈស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា៖ ដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក្រសួងអប់រំយុវជន និងកីឡា សូមស្នើដល់ខេត្តដែលមានការពាក់ព័ន្ធអនុវត្តដូចតទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរ​ខេត្តអំពី វត្តមាននៃការផួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬ ដោយប្រយោលរបស់បុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ចាមួយបុគ្គលដែលបានប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

២. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវបូកសរុបរបាយការណ៍ស្តីពីចំនួនបុគ្គលិកអប់រំ ឬ សិស្សានុសិស្ស ដែលសង្ស័យថាបានចូលរួមប្រជុំ ឬ ប្រាស្រ័យទាក់ទង

៣. គណៈគ្រប់គ្រងគ្រឹៈស្ថានសិក្សាត្រូវស្នើសុំយោបល់ពីអាជ្ញាធរខេត្ត និងវាយតម្លៃលើលទ្ធភាពផ្អាកការសិក្សា១៤ថ្ងៃ និងត្រូវរាយការណ៍មកក្រសួង

៤. បុគ្គលិកអប់រំដែលមានការប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរអប់រំ តាមលំដាប់ថ្នាក់ និងអនុវត្តវិធានការចត្តាឡីស័កឲ្យបានត្រឹមត្រូវ បំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ការរិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹៈស្ថាន សិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល គ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីក្រសួងបានប្រកាសរួចរាល់ហើយ យើងសង្កេតឃើញថាការអនុវត្តន៍បានល្អមែនទែន ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Soklin Prak ក៏បានបង្ហោះសារថា “សូមអរគុណច្រើនដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័អនឡាញ សូមបងៗជាអ្នកអាណាព្យាបាលនិងប្អូនៗមេត្តាសហការជួយនិងយោគយល់ក្នុងដំណើរការរៀនតាមអនឡាញមួយរយៈខ្លីនេះ សូមអរគុណច្រើន”។ជួយស៊ែរលើកទឹកចិត្តពួកគាត់ផង! ទោះបីជាបិទសាលារៀន លោកគ្រូ អ្នកគ្រូខិតខំបង្ហាត់បង្រៀនសិស្សានុសិស្សតាមរយៈប្រពន្ធ័អនឡាញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ Covid-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល​បាន ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍

១. ការរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយ ៖

រក្សាគម្លាតសុវត្ថិភាពពីម្នាក់ ទៅម្នាក់ទៀតដូចជា អង្គុយ ឈរ ឬឈររង់ចាំ ឬឈរជជែកគ្នាឱ្យនៅ គម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រឡើងទៅ

ចៀសវាងការឱប ថើប ចាប់ដៃ ដោយជំនួសមកវិញនូវការអនុវត្ត ការសំពះ ឬការលើកដៃជា សញ្ញា ឬការងក់ក្បាលដែលមានចម្ងាយគម្លាតពីគ្នាឱ្យបានយ៉ាងតិច១.៥ម៉ែត្រ ឡើង

ក្នុងករណីមានការដឹកនាំការប្រជុំ ការបណ្ដុះបណ្ដាល និងសិក្ខាសាលា ត្រូវខិតខំធ្វើតាមប្រព័ន្ធ អនឡាញ តែក្នុងករណីដែលចាំបាច់ខានមិនបានត្រូវតែធ្វើនៅទីតាំងណាមួយ អ្នករៀបចំត្រូវ ធានាថា ទីកន្លែងប្រជុំ គឺធំទូលាយ មានខ្យល់ចេញចូល ត្រូវរៀបចំឱ្យមានការរក្សាគម្លាតសុវត្ថិភាព ពីម្នាក់ទៅម្នាក់ទៀតយ៉ាងតិច ១.៥ម៉ែត្រឡើង

វាស់កម្ដៅបុគ្គលចូលរួម អ្នកចូលរួមទាំងអស់ត្រូវ ទីស្ដីការក្រសួងសុខាភិបាល ដីឡូតិ៍លេខ ៨០ វិថីសម្ដេច ប៉ែន នុត (២៨៩) ភ្នំពេញ ទូរសព្ទ-ទូរសារៈ (៨៥៥-២៣) ៨៨ ៩៧o/ ៨៨៤ ៩o៩

ពាក់ម៉ាស់ចាំបាច់ និងអនុវត្តអនាម័យលាងដៃជាប់ជាប្រចាំ និងចៀសវាងការទៅកៀកគ្នា កាន់ គ្នា ឬប៉ះពាល់គ្នា។ បុគ្គលដែលមានបញ្ហាសុខភាព មិនត្រូវមកចូលរួមនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ការរក្សាគម្លាតសុវត្ថិភាពសង្គមដោយ៖

ចៀសវាង ឬបើចៀសមិនបាន ត្រូវកាត់បន្ថយឱ្យបានជាអតិប្បរមានូវការជួបជុំគ្នាក្នុងសង្គមដែល មានមនុស្សម្នាច្រើនដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជា ការជួបជុំគ្នាក្នុង ពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពិធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគំតន្ត្រី ការដើរ លេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬការធ្វើពិធី ឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកម្សាន្តប្រមូលផ្តុំគ្នាច្រើនជាដើម

ចៀសវាងការហាត់ប្រាណជាក្រុមនៅតាមក្លិប ឬហាត់ជាក្រុមនៅទីតាំងដែលមានការប្រមូលផ្ដុំ គ្នានៅក្នុងទីកន្លែងបិទជិត

ចៀសវាងទីកន្លែងដែលមានមនុស្សម្នាច្រើន

អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម មិនត្រូវចូលរួមដំណើរ ជួបប្រជុំគ្នា ឬបើមានការចាំបាច់ បំផុតនោះត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងផ្តល់មធ្យោយបាយជំនួសវិញ (ឧទាហរណ៍ប្រើទូរសព្ទ ប្រើជាសារសំឡេង ប្រើជាបែបទំនាក់ទំនងតាមវីដេអូ សម្រាប់ការចូល រួមរបស់ពួកគេ

លុបចោល ឬពន្យារពេលការជួបជុំ ឬការប្រជុំ និងព្រឹត្តិការណ៍ដែលបង្កឱ្យមានមនុស្សច្រើន មិនគួរចេញក្រៅផ្ទះ ទៅកាន់ទីកន្លែងដែលមានមនុស្សម្នាច្រើន បើមិនចាំបាច់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment