សូមប្រុងប្រយ័ត្នផង! អ្នកនាង ស្វែង​ សុជាតា ខំជៀសអស់រយៈពេល ៣០ឆ្នាំមក​ហើយ តែពេលជួយទាល់តែបាន ដោយសារតែបញ្ហាមួយនេះ

តារាសម្តែង ដ៏ល្បីឈ្មោះ គ្រប់គ្នាទូទាំងប្រទេស ស្ងប់ស្ងែងពីការសម្តែងរបស់អ្នកនាងយ៉ាងខ្លាំង ដោយសារតែទេព កោសល្យនៃការសម្តែងរបស់អ្នកនាង ពិតជាមិនធម្មតាមែន អាចបត់បែបបានគ្រប់កាលៈទេសៈទាំងអស់។ អ្នកនាង ស្វែង សុជាតា សូមឲ្យបងប្អូន គិតពីសុខភាពទាំងអស់គ្នា កុំចេះតែបរិភោគអាហារតាមការឃ្លាន ឬ​ចង់អី ព្រោះវាអាចបង្កឲ្យអ្នកឈឺបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងអ្នកនាង ស្វែង សុជាតា បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ថា “៣០ ឆ្នាំហើយមិនដែលកោសខ្យល់សោះ តែពេលនេះប្រថុយហើយ ព្រោះបើមិនចឹងទេ ចោលកាងារឡូវនឹង ។ សូមបងប្អូនប្រុងប្រយ័ត្នផងចំពោះចំណីអាហារបច្ចុប្បន្ននេះកុំហូបតាមឃ្លាន បើមិនចឹងទេ ឈឺដូចខ្ញុំចឹង ។ អគុណ តារារួមការងារជួយកោសខ្យល់អោយ ខ្ញុំយ៉ាងមានរបៀបរៀបរយ !!! នឹក បារម្ភ ស្រលាញ់ប្រជាជនកម្ពុជាទាំងអស់ !”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក៏សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះចំណីអាហារ​បរិភោគ ប្រចាំថ្ងៃ សូមកុំចេះតែបរិភោគតាមចិត្តចង់ ឬ ឃ្លាន អី ព្រោះវាអាចបង្កឲ្យបងប្អូន មានអាការៈមិនស្រួលខ្លួនមួយរំពេចផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment