សូមរំលឹកឡើងវិញបន្តិច ថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។
ក្រោយសម្រាល បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។
ខានឃើញយូរ នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយ ពីសកម្មភាព ធ្វើពិធីតូចមួយជូនកូនប្រុសសំណព្វចិត្តរបស់ខ្លួន ដោយ ឆលី បាន១ខួបហើយ ហើយភ្ជាប់សារខ្លីមួយថា “ខួបកំណើតកូនប្រុស អុឹង បញ្ញាបុត្រ ១១.១១.២០២០”។
ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន របស់ កញ្ញា បានបង្ហោះសារជាច្រើនជូនពរ ឆលី ដោយម្នាក់ៗសរសេរថា ៖ ជូនពរឲ្យឆលីសុខភាពល្អ រៀនឲ្យពូកែ មានប្រាជ្ញាឆ្លាតវាងវៃ មានសេចក្ដីសុខក្នុងគ្រួសារ, សូមអោយចៅមានសុខភាពល្អចៅ ឆ្លាត ចេះណាស់ អង្គុយស្ងៀមលើភ្លៅប៉ាសំពះលោក គួរអោយស្រឡាញ់ណាស់ចៅ, ជូនពរឆលីឲមានសុខភាពល្អ។
ព្រមទំាងនៅមានពាក្យជូនពរ ឆលី ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖