រំភើបចិត្តជំនួស! បងប្រុសម្នាក់បានទិញកង់ថ្មី ជូនក្មេងប្រុសដែល​ តស៊ូជិះកង់ចាស់របស់ខ្លួនទៅប្រកួតប្រណាំងជាមួយគេលើទីលាន

ហ្វេសប៊ុក ៖ ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបជាមិនខានពីរូបភាពរបស់ក្មេងប្រុសម្នាក់ដែលត្រូវបានគេថតចេញពីទីលានប្រណាំងកង់មួយកន្លែង នៅក្នុងប្រទេសកម្ពុជាហើយត្រូវបានគេយកមកធ្វើការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងមានអ្នកចាប់អារម្មណ៍ក្មេងប្រុសម្នាក់នេះរាប់មុឺននាក់ផងដែរ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រី បារមី ដែលជាអ្នកថតរូបប្អូនប្រុសពីទីកន្លែងប្រណាំងកង់ផ្ទាល់បានរៀបរាប់ឲ្យដឹងថា ៖« ពូសូមសរសើរក្មួយដោយស្មោះអស់ពីចិត្តពិតមែន ថ្វីបើមិនបានលេខ១ក៏ដោយ(តាមពិតទៅបើមិនមានបញ្ហាប៉ះដៃកង់គ្នាបានលេខ១ហើយ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនេះទើបសមជាទឹកចិត្តអ្នកកីឡាពិតៗ ត្បិតតែជិះកង់ដ៏កញ្ចាស់ហើយអត់ហ្រ្វាំមុខនិងស្បែកជើងទៀតហើយក៏សូមអរគុណថ្នាក់ដឹកនាំក្រុមកង់ក១៥៧ជំនួសគាត់ផងចុះ ដែលបានជួយជ្រំជ្រែងឧបត្ថម្ភគាត់ ម្យ៉ាងទៀតក៏សង្ឃឹមថាគាត់នឹងខំប្រឹងប្រែងទបស្នងដល់ម្ចាស់ជំនួយនិងដើម្បីជាតិសាសន៏យើងនាថ្ងៃអនាគត តែកុំភ្លេចការសិក្សាណាក្មួយថ្នាលកង់ជាតិយើងគឺចេញពីពួកគាត់នេះហើយ»។ ជាមួយគ្នានេះដែរក្រោយឃើញបែបនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងកោតសរសើរនិងក្តីអាណិតស្រឡាញ់ទៅដល់ប្អូនប្រុសម្នាក់នេះយ៉ាងខ្លាំង រហូតធ្វើឲ្យបងប្រុសម្នាក់បានទិញកង់ថ្មីមួយគ្រឿងដែលមានតម្លៃថ្លៃគួរសមយកទៅប្រគល់ជូនប្អូនប្រុស ហើយថែមទាំងបានភ្ជាប់ជាមួយនិងសារមួយឃ្លាបែបនេះថា « ឥឡូវនេះខ្ញុំបានរកឃើញក្មេងប្រុសម្នាក់នឹងហើយ ខ្ញុំបានទិញកង់ថ្មីឲ្យគាត់ចំពោះការប្រឹងប្រែងនិងអត្តចរិកល្អរបស់គាត់ » ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment